ល្បែងស៊ីសងខុសច្បាប់ ដ៏ធំ នៅកណ្តាលក្រុងភ្នំពេញ អាជ្ញាធរមូលដ្ឋាន បែរជាមើលអត់ឃើញ

តាមសេចក្តីរាយការណ៍បានឱ្យដឹងថា៖ ទីតាំងយីហោ «ជីនសាហ៊យ» ស្ថិតនៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ កំពុងលេងល្បែងស៊ីសងខុសច្បាប់ដ៏ធំបានយ៉ាងរលូន ដោយគ្មានការរំខានដល់អាជ្ញាធរមូលដ្ឋាន។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា តែងតែដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ឲ្យមន្ត្រីមូលដ្ឋាន បង្ក្រាបឲ្យអស់រាល់ល្បែងស៊ីសងខុសច្បាប់ ។ ប៉ុន្តែផ្ទុយទៅវិញមន្រ្តីអាជ្ញាធរខណ្ឌចំការមន លោក កៀង ល័ក្ស អភិបាលខណ្ឌ និងលោកអធិការនគរបាលខណ្ឌចំការមន កំពុងតែបណ្តោយឲ្យមានវត្តមានល្បែងស៊ីសងខុសច្បាប់ បើកដំណើរការយ៉ាងរលូនទៅវិញ។
ប្រជាពលរដ្ឋសូមសំណូមពរដល់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាព និង ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ សូមចាត់មន្ត្រីជំនាញចុះបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់ខាងលើនេះផង៕




No comments