សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ បង្ហាញជំហរជាផ្លូវការរបស់កម្ពុជាអំពី និន្នាការនយោបាយរវាងសហរដ្ឋអាមេរិក និងប្រទេសចិន

នៅក្នុងពេលមេដឹកនាំកំពូលរបស់ចិនមកធ្វើទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជាមានអ្នកវិភាគចោទប្រកាន់ថាកម្ពុជាបានជ្រើសរើសយកចិនដោយប្រៀបធៀបប្រទេសចិនទៅនឹងស្ពៃហើយថាមានតម្លៃទាបជាងសាច់គោដែលគេបានប្រៀបធៀបសហរដ្ឋអាមេរិកទៅនឹងសាច់គោ។
តើកម្ពុជាជ្រើសរើសយកស្ពៃឬជ្រើសរើសយកសាច់គោ?
នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កំពង់ផែទេសចរណ៍អន្តរជាតិកំពត នាព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥នេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានយកឱកាសនោះបង្ហាញជំហរជាផ្លូវការរបស់កម្ពុជាអំពីនិន្នាការនយោបាយអន្តរជាតិថា កម្ពុជារើសយកទាំង២។
សម្ដេចបវរធិបតីបានបញ្ជាក់ថាគ្មាននរណាម្នាក់មកភ្ជុងយើង បំបាត់សិទ្ធិយើងឱ្យយើងជ្រើសរើសយកស្ពៃឬសាច់គោនោះទេ។គឺយើងជ្រើសរើសយកទាំងពីរពីព្រោះយើងគិតគូរអំពីសុខភាពរបស់យើង។ សុខភាពរបស់យើងគឺសេដ្ឋកិច្ចនិងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋខ្មែរយើង។នេះអ្វីដែលយើងត្រូវជ្រើសរើស។ សម្ដេចបានបញ្ជាក់អំពីមូលហេតុដែលកម្ពុជាចាំបាច់ត្រូវជ្រើសរើសទាំងស្ពៃនិងសាច់គោ ដោយបានបញ្ជាក់ថា សត្វគោស៊ីស្ពៃហើយស្ពៃក៏ត្រូវការអាចម៍គោផងដែរ។បានន័យថាទាំងគោនិងស្ពៃវាពឹងពាក់គ្នាទៅវិញទៅមក។ ដូចនេះមិនត្រូវជ្រើសរើសមួយចោលមួយនោះទេ។គឺកម្ពុជាជ្រើសរើសរើសយកទាំងពីរយកទាំងជីវភាពទាំងកាឡូរីខ្ពស់បូកជាមួយនឹងសុខភាពល្អថែមទៀត ដោយថែមទាំងបន្លែ ជាមួយថែមទៀតដើម្បីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។
សម្តេចបវរធិបតីបានបញ្ជាក់ថា នេះគឺជាការជ្រើសរើសរបស់រាជរដ្ឋាភិបាល ដែលមានឯករាជ្យភាព អធិបតេយ្យភាព ក្នុងការសម្រេចចិត្តផ្ទាល់មាននរណាមកដាក់សម្ពាធមកលើយើងទេ។ គ្មានយកស្ពៃ អត់សាច់គោ ឬយកសាច់គោចោលស្ពៃនោះទេ ។ គឺយើងយកយកទាំងអស់ដើម្បីឲ្យខ្លួនយើងរឹងមាំរស់នៅបានយូរជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែសម្បូរសប្បាយ។នេះគឺជាអ្វីដែលរាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយគណបក្សប្រជាជនកម្ពុជាប្រកាន់ជំហរច្បាស់លាស់។ គឺអព្យាក្រឹត និងមិនចូលបក្សសម្ព័ន្ធ និងមិនចូលជាមួយប្រទេសណាមួយ ដើម្បីប្រឆាំងជាមួយនឹងប្រទេសណាមួយនោះទេ៕ ប្រភព៖ ក្រសួងព័ត៌មាន
No comments