ប្រទេស រុស្ស៊ី បន្តបាញ់ ទៅលើប្រទេសអ៊ុយក្រែន បានសម្លាប់មនុស្សម្នាក់ និងរបួស ៨២នាក់ ក្នុងនោះមានកុមារ ៦នាក់

បរទេស៖ ការវាយប្រហារដោយកាំជ្រួចរបស់រុស្ស៊ីទៅលើទីក្រុង Kharkiv ភាគឦសាននៃប្រទេសអ៊ុយក្រែន បានសម្លាប់មនុស្ស ចំនួន១នាក់ និងរបួសចំនួន ៨២នាក់ រួមទាំងកុមារ ៦នាក់ផងដែរ កាលពីព្រឹកថ្ងៃសុក្រទី១៨ ខែមេសា ឆ្នាំ២០២៥។នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
មិនត្រឹមតែធ្វើឲ្យមានមនុស្សស្លាប់ នឹងរបួសជាច្រើន ក្នុងការវាយប្រហារដោយកាំជ្រួចរបស់រុស្ស៊ីទៅលើទីក្រុង Kharkiv ក្នុងនោះក៏ធ្វើឲ្យខូចខាតអគារផ្ទះល្វែង គ្រឹះស្ថានអប់រំ និងអាជីវកម្ម ជាច្រើនកន្លែងផងដែរ។
រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនបាននិយាយថា រុស្ស៊ីបានបាញ់បង្ហោះកាំជ្រួចចំនួន ៤ គ្រាប់នៅឯទីក្រុង Kharkiv ដែលក្នុងនោះមានបីគ្រាប់ផ្លោង និងបំពាក់ក្បាលគ្រាប់ចង្កោម៕





No comments