គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
Saturday, April 5.

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    ករណីមន្ត្រីនគរបាលចរាចរណ៍ ខេត្តកណ្ដាល រត់ចោលគោលដៅ បន្ទាប់ពីបង្ករបញ្ហាជាមួយប្រជាពលរដ្ឋធ្វេីដំណេីរតាមដងផ្លូវ ពេលនេះ ស្នងការនគរបាលខេត្តកណ្តាល បានបញ្ជាកម្លាំងជំនាញស្រាវជ្រាវ ស៊ើបអង្កេត

    ខេត្តកណ្តាល៖ នាថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៥ ត្រង់ចំណុចផ្លូវជាតិលេខ ៣ ចន្លោះគីឡូម៉ែត្រលេខ ២៨-២៩ ស្ថិតក្នុងភូមិព្រៃទទឹង ឃុំត្រពាំងវែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល មានករណីមន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក បានស្ទុះចេញមកឃាត់រថយន្ត pick up ហ្វត មួយគ្រឿងដែលកំពុងបេីកបរ ក៏បានបណ្តាលឲ្យម្ចាស់រថយន្ត ហ្វត ជាន់ហ្រ្វាំង ភ្លាមៗ ស្រាប់តែ ពេលនោះ មានរថយន្ដមួយគ្រឿងទៀត បេីកមកបុករថយន្តហ្វតពីក្រោយ បណ្តាលឲ្យក្លាយទៅជាគ្រោះថ្នាក់ចរាចរណ៍តែម្តង។

    បន្ទាប់ឃើញហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ កើតឡើង ភ្លាមនោះ ស្រាប់តែមន្ត្រីនគរបាលចរាចរណ៍ទាំងនោះមិនបានចុះវាស់វែងដេីម្បីរកដំណោះស្រាយអោយប្រជាពលរដ្ឋទេ បែរជានាំគ្នាបេីករថយន្តគេចចេញពីគោលដៅអស់តែម្ដង។ នេះបើយោងតាមប្រភពដែលសារព័ត៌មានយើងទទួលបាន។

    ករណីខាងលើនេះ អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានបំភ្លឺឲ្យដឹងថា៖ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការ នៃស្នងការដ្ឋាននគរបាល ខេត្តកណ្តាល បានបញ្ជាកម្លាំងជំនាញចុះស្រាវជ្រាវ ស៊ើបអង្កេត អំពីតួនាទី ភារកិច្ច ទៅលើកម្លាំងនគរបាលចរាចរណ៍ពាក់ព័ន្ធក្នុងការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកនៅគោលដៅនេះ៕

    No comments

    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។
    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ ដើម្បីរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចនាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.
    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ