គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    កម្លាំងសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបានចំនួន ០៥នាក់ នៅខណ្ឌមានជ័យ រាជធានីភ្នំពេញ

    ក្រោមការដឹកនាំរបស់លោក សេង គន្ធ អភិបាល នៃគណៈអភិបាលខណ្ឌមានជ័យ និងជាប្រធានគណៈបញ្ជាការឯកភាព នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៥ បានបញ្ជាអោយលោកចៅសង្កាត់ស្ទឹងមានជ័យទី៣  និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាល រួមទាំងកម្លាំងសណ្តាប់ធ្នាប់ខណ្ឌ បានដឹកនាំកម្លាំងចុះបង្រ្កាបទីតាំង ល្បែងស៊ីសងខុសច្បាប់ «ឡូតូ8888» និងល្បែងស៉ីសងមាន់ជល់អនឡាញ ស្ថិតនៅភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

    ក្នុងកិច្ចប្រតិបត្តិការបង្ក្រាបនោះ បានឃាត់ខ្លួនជនសង្ស័យបានចំនួន០៥នាក់ ក្នុងនោះភេទស្រី ០២នាក់ រួមទាំងដកហូតបានវត្ថុតាងមួយចំនួន រួមមាន៖  ទូរស័ព្ទ ០៤គ្រឿង កុំព្យូទ័រ ០១គ្រឿង IPad ០១គ្រឿង ម៉ូតូ ចំនួន០៣គ្រឿង។

    សម្ភារៈពាក់ព័ន្ធនឹងឡូតូ និងល្បែងស៉ីសងមាន់ជល់អនឡាញខាងលើ ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាព នៃរដ្ឋបាលខណ្ឌមានជ័យ បានយកទៅរក្សាទុកនៅសាលាខណ្ឌមានជ័យជាបណ្ដោះអាសន្ន ដោយឡែកជនសង្ស័យដែលបានឃាត់ខ្លួនខាងលើ បានបញ្ជូនទៅប៉ុស្តិ៍នគរបាលសង្កាត់ស្ទឹងមានជ័យទី៣ ដើម្បីមានចំណាត់ការតាមនីតិវិធីច្បាប់៕

    No comments

    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។
    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ ដើម្បីរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចនាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.
    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ