គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    កម្ពុជា-ចិន បង្ហាញគំនិតផ្តួចផ្តើមចំនួន៤សម្រាប់កិច្ចសហប្រតិបត្តិការថ្មីក្នុងយុគសម័យថ្មី

    ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន បានបង្ហាញ គំនិតផ្តួចផ្តើមអភិវឌ្ឍសកល គំនិតផ្តួចផ្តើមសន្តិសុខសកល និង គំនិតផ្តួចផ្តើមអរិយធម៌សកល បន្ថែមពីលើ គំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ សម្រាប់អនុវត្តន៍ ក្នុងទិសដៅកសាងសហគមន៍វាសនារួមកម្ពុជា-ចិន គ្រប់រដូវកាល និងក្នុងយុគសម័យថ្មី។ កិច្ចសហប្រតិបត្តិការនេះបានធ្វើឡើងនៅក្នុងសេចក្តីថ្លែងការណ៍រួមមួយរវាងកម្ពុជា-ចិនក្រោយបញ្ចប់ទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិននៅលើទឹកដីកម្ពុជាពីថ្ងៃទី១៧ ដល់ ១៨ ខែមេសា ឆ្នាំ២០២៥។

    ភាគីកម្ពុជាជឿជាក់ថាគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល គំនិតផ្តួចផ្តើមសន្តិសុខសកល និងគំនិតផ្តួចផ្តើមអរិយធម៌សកល នឹងនាំមកនូវការការពារផលប្រយោជន៍រួមរបស់មនុស្សជាតិ ការលើកកម្ពស់បុព្វហេតុសន្តិភាព យុត្តិធម៌ និងវឌ្ឍនភាពរបស់ប្រជាជនទូទាំងសកលលោក ហើយឆ្លុះបញ្ចាំងពីបំណងប្រាថ្នារួមសម្រាប់ពិភពលោកមួយល្អប្រសើរ។ ភាគីទាំងពីរនឹងបន្តប្រឹងប្រែងជំរុញការអនុវត្តគំនិតផ្តួចផ្តើមទាំងនេះ និងរួមចំណែក ជាវិជ្ជមានក្នុងការរក្សា និងលើកកម្ពស់សន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់ និងពិភពលោក។

    ចំពោះការអនុវត្តគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល គឺភាគីទាំងពីរបានប្តេជ្ញាប្រកាន់ខ្ជាប់ទស្សនៈអភិវឌ្ឍន៍ផ្តោតលើប្រជាជន ផ្តល់អាទិភាព ដល់ការអភិវឌ្ឍ និងជីវភាពរស់នៅរបស់ប្រជាជន។

    ចំពោះការអនុវត្តគំនិតផ្តួចផ្តើមសន្តិសុខសកល គឺភាគីទាំងពីរគាំទ្រចក្ខុវិស័យសន្តិសុខរួម គ្រប់ជ្រុងជ្រោយ ប្រកបដោយកិច្ចសហប្រតិបត្តិការ និងចីរភាពព្រមទាំង គោរពអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី គោលបំណងនិងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ។

    ចំពោះការអនុវត្តគំនិតផ្តួចផ្តើមអរិយធម៌សកល គឺភាគីទាំងពីរនឹងបន្តការផ្លាស់ប្តូរវប្បធម៌ និងប្រជាជនក្នុងក្របខណ្ឌទ្វេភាគី និង ពហុភាគី ដើម្បីសម្រួលដល់ការផ្លាស់ប្តូរ និងការស្វែងយល់ពីគ្នាទៅវិញទៅមកក្នុងចំណោមអរិយធម៌នានា។

    ចំពោះការអនុវត្តគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវគឺភាគីទាំងពីរបាន ឯកភាពគ្នាលើកកម្ពស់ការបន្សំគ្នារវាងគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ និងយុទ្ធសាស្ត្របញ្ចកោណ ព្រមទាំង អនុវត្តចំណុចនៃផែនការកិច្ចសហប្រតិបត្តិការទ្វេភាគី ដើម្បីរួមគ្នាបង្កើតកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចផ្លូវ សូត្រ និងកិច្ចសហប្រតិបត្តិការផ្លូវសូត្រសមុទ្រសតវត្សទី២១ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន។

    គំនិតផ្តួចផ្តើមខាងលើនេះ ធ្វើឡើងក្រោយពេលដែលសេដ្ឋកិច្ច នយោបាយ និងស្ថានភាពបរិស្ថានពិភពលោកមានការប្រែប្រួល ហើយ វិស័យវិទ្យាសាស្ត្របច្ចេកវិជ្ជាក៏មានការីកចំរើនខ្លាំង។

    នៅចំពោះមុខការប្រែប្រួលរបស់ពិភពលោក តាមពេលវេលា និងរបត់ប្រវត្តិសាស្ត្រ ភាគីទាំងពីរបាន ឯកភាពពន្លឿនការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី តាមរយៈបន្តជំរុញក្របខណ្ឌកិច្ចសហ ប្រតិបត្តិការត្បូងពេជ្រកម្ពុជា-ចិន ដែលមានវិស័យអាទិភាពចំនួន ០៦ និងពន្លឿនការកសាង “ច្រករបៀង ឧស្សាហកម្ម និងបច្ចេកវិទ្យា» និង «ច្រករបៀងមច្ឆា និងអង្ករ» ព្រមទាំងពង្រឹងទំនុកចិត្តនយោបាយ កាន់តែខ្ពស់ ពង្រីកកិច្ចសហប្រតិបត្តិការផ្តល់ផលប្រយោជន៍ទៅវិញទៅមកប្រកបដោយគុណភាពខ្ពស់ ធានាសន្តិសុខកម្រិតខ្ពស់ ការផ្លាស់ប្តូរឱ្យបានញឹកញាប់រវាងប្រជាជននិងប្រជាជន និងពង្រឹងកិច្ចសម្រប សម្រួលជាយុទ្ធសាស្ត្រប្រកបដោយស្តង់ដាខ្ពស់។

    ប្រទេសទាំងពីរបានឯកភាពគ្នាកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មី ប្រកបដោយគុណ ភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដាខ្ពស់ ជាមួយនឹងការបន្តពង្រឹងទំនុកចិត្តគ្នាជាយុទ្ធសាស្ត្រ កិច្ចសហ ប្រតិបត្តិការផ្លែផ្កាជាក់ស្តែង ការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជនកាន់តែញឹកញាប់ និងកិច្ចសហប្រតិបត្តិ ការពហុភាគីកាន់តែជិតស្និទ្ធ បង្កើតគំរូល្អថ្មីនៃទំនាក់ទំនងអន្តរជាតិ និងសហគមន៍វាសនារួមសម្រាប់មនុស្សជាតិ។

    នៅក្នុងសេចក្តីថ្លែងការណ៍រួមនេះ ភាគីកម្ពុជានិងចិនក៏បានបញ្ជាក់ជាថ្មីថា កម្ពុជា និងចិន ជាមិត្តដែកថែប ដែលជឿទុកចិត្តគ្នាទៅវិញទៅមក និងគាំទ្រគ្នាគ្រប់កាលៈទេសៈ។ ទន្ទឹមនេះកម្ពុជានិងចិនប្តេជ្ញាបន្តរក្សាសមភាព ផលប្រយោជន៍ទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ហើយគាំទ្រគ្នាទៅ វិញទៅមកយ៉ាងពេញទំហឹង ក្នុងការការពារអធិបតេយ្យ សន្តិសុខ និងផលប្រយោជន៍អភិវឌ្ឍន៍របស់ជាតិ ព្រមទាំងរួមគ្នាការពារសច្ចធម៌ និងយុត្តិធម៌អន្តរជាតិ៕ ប្រភព៖ក្រសួងព័ត៌មាន

    No comments

    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។
    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ ដើម្បីរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចនាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.
    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ