គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    អង្គភាពសារព័ត៌មាន "ដើមរាំង" នឹងប្ដឹងលោកវរសេនីយ៍ត្រីយោធា តាំង ពិសិដ្ឋ ពីបទញុះញង់.បរិហារកេរ្តិ៍.និងជេរប្រមាថ!

    ខេត្តកណ្តាល៖ បន្ទាប់ពីអង្គភាពសារព័ត៌មាន "ដើមរាំង" ប្រកាសទុកពេលឱ្យលោកវរសេនីយ៍ត្រី តាំង ពិសិដ្ឋ បង្ហាញភស្តុតាង.ដែលបានចោទប្រកាន់មកលើ"ដើមរាំង"ថា «យកលុយពីអ្នកបើក(បនល្បែង)ក្នុងចម្ការស្វាយនៅភូមិកោះកន្ធាយ ឃុំព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្តាល ចំនួន២៥ម៉ឺនរៀលហើយ ចុះផ្សាយគេទៀត» ។

    ឥឡូវៈអង្គភាពនៃគេហទំព័រ"ដើមរាំង" ប្រកាសប្ដឹងលោកវរសេនីយ៍ត្រីយោធា តាំង ពិសិដ្ឋ ពីបទ៖ ញុះញង់បង្កភាពវឹកវរដល់សង្គមជាតិ.បរិហារកេរ្តិ៍ជាសាធារណៈ និងជេរប្រមាថ ហើយបណ្ដឹងនេះ នឹងធ្វើឡើងនៅក្រោយបុណ្យចូលឆ្នាំខ្មែររួច..!។

    -សេចក្ដីរាយការណ៍បានឱ្យដឹងថា លោកវរសេនីយ៍ត្រីយោធា តាំង ពិសិដ្ឋ មានក្របខ័ណ្ឌក្រសួងការពារជាតិ បច្ចុប្បន្ន នៅឃុំព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្ដាល។

    -ទាក់ទិនរឿងនេះ កាលពីថ្ងៃទី១៥.០៤.២០២៥ លោកវរសេនីយ៍ត្រី តាំង ពិសិដ្ឋ បានបញ្ចេញទស្សនៈផ្ទាល់ខ្លួន ដោយចូលខមិន វាយប្រហារខុសការពិត ក្នុងផេកផ្លូវការរបស់សារព័ត៌មាន"ដើមរាំង"ថា(ថោកទាបយកលុយពីគេ២៥ម៉ឺនហើយផុសទៀត)។
    បន្ថែមពីនេះ លោកវរសេនីយ៍ត្រី តាំង ពិសិដ្ឋ ក៏បានខមិនជាសំណេរវាយប្រហារមកលើ"ដើមរាំង"ដោយគ្មានមូលដ្ឋានជាបន្តបន្ទាប់ទៀតផង..!។

    ជាមួយគ្នានេះលោក ចាន់ ថន នាយកប្រតិបត្តិនៃគេហទំព័រដើមរាំង បានចាត់ទុកទង្វើរបស់លោកវរសេនីយ៍ត្រី តាំង ពិសិដ្ឋ ខាងលើថា ជាចេតនាទុច្ចរិត.ជេរប្រមាថ.បរិហារកេរ្តិ៍.ញុះញង់លាបពណ៌ ធ្វើឱ្យមហាជនទូទៅ អស់ជំនឿលើសារព័ត៌មាន"ដើមរាំង"ក៏ដូចជាស្ថាប័នព័ត៌មានទាំងមូលនៅកម្ពុជា..!។

    លោក ចាន់ ថន អះអាងថា ខ្ញុំបានហៅនិងសួរនាំសហការី"ដើមរាំង"អស់ហើយ គឺគ្មាននរណាម្នាក់ទៅយកលុយពីម្ចាស់ទីតាំង(បនល្បែង)នៅភូមិកោះកន្ធាយ ឃុំព្រែកដាច់ ស្រុកលើកដែក ចំនួន២៥ម៉ឺនរៀលនោះឡើយ!។
    ហេតុនេះការចោទប្រកាន់និងប្រមាថពីសំណាក់លោក តាំង ពិសិដ្ឋ មកលើដើមរាំង គឺមិនអាចទទួលយកបានឡើយ!!។

    ពាក់ព័ន្ធរឿងរ៉ាវខាងលើលោក អាំ ធូ អធិការស្រុកលើកដែក បានថ្លែងទួលស្គាល់ថា ពិតជាមានករណីលួចលេងល្បែង ត្រង់ចំណុចកោះកន្ធាយ ប្រាកដមែន!។
    ប៉ុន្តែដោយសារ ការផ្សព្វផ្សាយជំហានដំបូងខុសទីតាំង ធ្វើឱ្យការបង្ក្រាបមានការយឺតយ៉ាវខកពេល ជាហេតុនាំឱ្យអ្នកលេងល្បែងនៅកោះកន្ធាយ រត់អស់.!។

    -ចំពោះសំណួររឿង កោះហៅលោកវរសេនីយ៍ត្រីយោធា តាំង ពិសិដ្ឋ ចូលបំភ្លឺនោះយ៉ាងម៉េចវិញ..?។
    -ត្រង់ចំណុចនេះលោក អាំ ធូ បានឆ្លើយថា ក្នុងនាមជាអាជ្ញាធរមានសមត្ថកិច្ច គឺត្រូវធ្វើការស្រាវជ្រាវនិងសួរនាំ ប៉ុន្តែមិនទាន់មានវិធានការអ្វីទេ ព្រោះពុំទាន់មានពាក្យបណ្ដឹងជាផ្លូវការ.!។

    -ទោះជាយ៉ាងណាក្តី ពលរដ្ឋក្នុងមូលដ្ឋាន សុំស្នើយ៉ាងទទូចដល់លោក ចាប ច័ន្ទវិទ្យា អភិបាលស្រុកលើកដែក.លោកឧត្ដមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការខេត្តកណ្ដាល.ឯកឧត្ដម គួច ចំរើន អភិបាលខេត្តកណ្ដាល មេត្តាចាត់វិធានការលើឈ្មោះ"ម៉េង"ដែលជាអ្នកបើកល្បែងនិងផ្ដល់ទីតាំងបើកល្បែងនិងបក្ខពួក កុំមានការយោគយល់ឱ្យសោះ.ដើម្បីអនុវត្តឱ្យបាននូវគោលនយោបាយភូមិ.ឃុំមានសុវត្ថិភាពនិងកុំឱ្យមាន បទល្មើសល្បែងស៊ីសងខុសច្បាប់ក្នុងភូមិសាស្ត្រស្រុកលើកដែក.តទៅទៀត.!៕

    No comments

    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។
    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ ដើម្បីរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចនាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.
    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ