គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    សម្តេចតេជោ ប្រធានព្រឹទ្ធសភា ចង់ឲ្យសិង្ហបុរីពង្រីកទីផ្សារបន្ថែមជាមួយកម្ពុជា ជាពិសេសតំបន់អាស៊ាន និង RCEP

    រាជធានីភ្នំពេញ៖ នៅវិមានព្រឹទ្ធសភា នាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យ លោកជំទាវ ធាវ ឡេ ឈិង (Teo Lay Cheng) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសិង្ហបុរី ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម។

    ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឲ្យដឹងនៅក្រោយជំនួបថា នៅក្នុងជំនួបពិភាក្សានោះ សម្ដេចតេជោ ហ៊ុន សែន បានសំដែងនូវការរីករាយ និងស្វាគមន៍ចំពោះលោកជំទាវឯកអគ្គរដ្ឋទូតសិង្ហបុរីសារជាថ្មីម្ដងទៀត ដែលជួបលើកទី១ គឺកាលពីឆ្នាំ២០២១ ក្នុងឋានៈសម្ដេចជានាយករដ្ឋមន្ត្រី។

    សម្ដចតេជោបានរំលេចអំពីបញ្ហាមួយចំនួនដែលកើតឡើងនៅក្នុងតំបន់ក៏ដូចជាពិភពលោកទាំងមូលផងដែរ ជាពិសេសបញ្ហាសង្គ្រាមពាណិជ្ជកម្មដែលកើតឡើងក្នុងពេលបច្ចុប្បន្ននេះ ដែលទាមទារឲ្យប្រទេសយើងទាំងពីរ ជាពិសេសការពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀតរវាងកម្ពុជា និងសិង្ហបុរី។

    សម្ដេចតេជោបានបន្តទៀតថា កន្លងមកយើងមើលទៅលើទីផ្សារឆ្ងាយពេកក៏មានការពិបាក ដូច្នេះយើងត្រូវសម្លឹងមើលទីផ្សារដែលនៅជិតនៅភូមិផងរបងជាមួយគ្នា ជាពិសេសប្រទេសក្នុងតំបន់អាស៊ាន និង RCEP។

    សម្ដេចតេជោចង់ឱ្យកម្ពុជាក៏ដូចសិង្ហបុរីសម្លឹងមើលក្នុងក្របខណ្ឌអាស៊ាន ព្រោះក្នុងក្របខណ្ឌអាស៊ានយើងមានប្រជាជនរហូតទៅដល់៦០០លាននាក់ និង RCEP មានដល់២០០០លាននាក់ ដែលជាទីផ្សារមួយដ៏ធំ ដែលយើងគួរតែយកចិត្តទុកដាក់ដែលអំណោយផលសម្រាប់ការធ្វើពាណិជ្ជកម្ម។

    សម្ដេចតេជោបានមានប្រសាសន៍អំពីខ្លឹមសារ ដែលសម្ដេចរំពឹងថាតាមរយៈជំនួបទ្វេភាគីរវាងកម្ពុជា និងសិង្ហបុរី ដែលរហូតមកដល់ពេលនេះយើងមានការរីកចម្រើនជាបន្តបន្ទាប់ទាំងការផ្លាស់ប្ដូរ ទស្សនកិច្ចរវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ។សម្ដេចតេជោក៏បាន មានប្រសាសន៍លើកឡើងដោយជំរុញឲ្យ ពង្រីកការធ្វើពាណិជ្ជកម្ម វិនិយោគរវាងកម្ពុជា និងសិង្ហបុរី ឲ្យកាន់តែកើតឡើងបន្ថែមទៀត ដែលរហូតមកដល់ពេលនេះពាណិជ្ជកម្មរវាងប្រទេសទាំងពីរ មានខ្ទង់ជាង១ពាន់លានដុល្លារ ហើយសង្ឃឹមថាតាមរយៈឱកាសខួប៦០ឆ្នាំនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ នឹងជំរុញពាណិជ្ជកម្មបន្ថែមទៀតនៅពេលខាងមុខ។

    សម្ដេចតេជោក៏បានមានប្រសាសន៍អំពីជើងហោះហើរត្រង់រវាងកម្ពុជា និងសិង្ហបុរី ដែលមានកំណើនគួរឲ្យកត់សម្គាល់ ហើយសម្ដេចចង់ឃើញការហោះហើរត្រង់ឱ្យច្រើនបន្ថែមទៀត ដើម្បីផ្សាភ្ជាប់ទំនាក់ទំនងកាន់តែជិតស្និទ្ធរវាងប្រទេសទាំងពីរផងដែរ។

    លោកជំទាវឯកអគ្គរដ្ឋទូតសិង្ហបុរីបានលើកឡើងថា លោកជំទាវនឹងខិតខំប្រឹងប្រែងជំរុញការធ្វើពាណិជ្ជកម្ម និងការវិនិយោគសិង្ហបុរីមកកាន់កម្ពុជាបន្ថែមទៀត ក្នុងពេលដែលលោកជំទាវជាឯកអគ្គរដ្ឋទូតសិង្ហបុរីនៅកម្ពុជាទាំងពេលកន្លងមក និងពេលខាងមុខ។

    លោកជំទាវបានគោរពកោតសរសើរចំពោះសម្ដេចតេជោ ហ៊ុន សែន តាំងពីសម្ដេចនៅជានាយករដ្ឋមន្ត្រី ដែលសម្ដេចតែងតែមានគតិបណ្ឌិត ពិសេសក្នុងការដោះស្រាយបញ្ហា ទាំងបញ្ហាតំបន់ និងបញ្ហាពិភពលោក ដោយលោកជំទាវបានមានប្រសាសន៍ថាសម្ដេចតេជោគឺជារដ្ឋបុរសរបស់ប្រជាជនកម្ពុជា និងជាមេដឹកនាំដោយមានគតិបណ្ឌិតជាច្រើន ក្នុងការដោះស្រាយបញ្ហាផ្សេងៗ។

    ជាមួយគ្នានោះលោកជំទាវក៏បានកោតសរសើរចំពោះថ្នាក់ដឹកនាំបន្តវេនាពេលបច្ចុប្បន្ននេះ ដែលមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ដែលបានយកចិត្តទុកដាក់ និងខិតខំប្រឹងប្រែង ក្នុងការអភិវឌ្ឍប្រទេសជាតិ ដែលរហូតមកដល់ពេលនេះ គឺរក្សាបាននូវសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើនជាបន្តបន្ទាប់។

    លោកជំទាវសង្ឃឹមថា ក្នុងអាណត្តិលោកជំទាវនៅពេលនេះលោកជំទាវចង់ឃើញនូវសមិទ្ធផលថ្មីៗបន្ថែមទៀតដូចជា ការសម្ពោធនៅព្រលានយន្តហោះថ្មី និងសមិទ្ធផលសំខាន់ៗជាច្រើនទៀតរបស់កម្ពុជា។

    ក្នុងឱកាសខួបលើកទី៦០ឆ្នាំ នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ក្នុងឆ្នាំ ២០២៦នេះ ភាគីទាំងពីរ នឹងមានការរៀបចំប្រកួតប្រជែងធ្វើឡូហ្គោខួប៦០ឆ្នាំដើម្បី បង្ហាញមិត្តភាពរវាងកម្ពុជា និងសិង្ហបុរី។ លោកជំទាវសង្ឃឹមថា ក្នុងខួប ៦០ឆ្នាំនេះទៀតសោត រំពឹងថាកិច្ចព្រមព្រៀងសំខាន់មួយ ទាក់ទងទៅនឹងកាបោនក្រេឌីត នឹងអាចបញ្ចប់នូវកិច្ចព្រមព្រៀងនេះ ដើម្បីបង្ហាញឲ្យពិភពលោកបានដឹងថា ប្រទេសយើងទាំងពីរបានយកចិត្តទុកដាក់អំពីការប្រែប្រួលអាកាសធាតុ នៅក្នុងពិភពលោកទាំងមូល។ ត្រង់ចំណុចនេះសម្ដេចតេជោ ក៏បានស្វាគមន៍ និងរីករាយហើយសង្ឃឹមថា ភាគីទាំងពីរនឹងអាចបញ្ចប់នូវកិច្ចព្រមព្រៀងនេះ ដើម្បីអបអរសាទរខួប៦០ឆ្នាំ នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។

    សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា បានជូនពរលោកជំទាវឯកអគ្គរដ្ឋទូតសិង្ហបុរី សូមទទួលបាននូវភាពជោគជ័យជាបន្តបន្ទាប់ទៀត៕

    No comments

    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។
    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ ដើម្បីរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចនាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.
    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ