គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញជួបប្រជុំជាមួយ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដើម្បីពិនិត្យនិងពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងព័ត៌មាន

    ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និង ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងព័ត៌មាន ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងអង្គភាពជំនាញនៃក្រសួងទាំងពីរ នៅទីស្តីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។ ជាលទ្ធផល កិច្ចប្រជុំពិភាក្សាបានឯកភាពគ្នា ដោយឈរលើភាពត្រឹមត្រូវច្បាស់លាស់ ដើម្បីឈានទៅសម្រេចគោលនយោបាយរបស់រាជរដ្ឋាភិបាល។

    ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានថ្លែងអំណរចំពោះ ឯកឧត្តម រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដែលបានទទួលយកសំណើពីក្រសួងព័ត៌មាន ដើម្បីធ្វើការពិនិត្យលើមុខងារមួយចំនួនរបស់ក្រសួងព័ត៌មានដើម្បីកុំឱ្យមានការជាន់តួនាទីគ្នាក្នុងក្របខណ្ឌនៃការរៀបចំសេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងព័ត៌មាន ជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងការរៀបចំស្របតាម គោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល«ជវភាពនៃប្រព័ន្ធតួអង្គតែមួយ»។

    ឯកឧត្តម នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា តាមរយៈកិច្ចសហប្រតិបត្តិការដ៏សំខាន់រវាងក្រសួងព័ត៌មាន និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ធ្វើឡើងស្ថិតក្នុងប្រពន្ធ័ “ ជវភាពនៃប្រព័ន្ធតូអង្គតែមួយ “ ដែលជាគោលការណ៍ដាក់ចុះដោយរាជរដ្ឋាភិបាលកម្ពុជា មានន័យថា ក្រសួង ស្ថាប័ន នៅក្រោមរាជរដ្ឋាភិបាល គឺបំពេញការងារមិនជាន់គ្នានោះទេ ហើយបំរើអោយគ្នាទៅវិញទៅមក ដើម្បីឈានទៅសម្រេចគោលនយោបាយរួមតែមួយ។ ដូច្នេះការពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ពន្ធ័អនុវត្តន៍ដោយក្រសួង ស្ថាប័នសាមុី ត្រូវផ្អែកលើគោលការណ៍ទូទៅដើម្បីធានាបាននូវការសម្រេចគោលនយោបាយរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយថាមពលរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

    ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានសម្តែងនូវការគាំទ្រចំពោះសំណើលើកឡើងរបស់ក្រសួងព័ត៌មាន និងបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ មន្ត្រីជំនាញក្រសួងព័ត៌មាន ដែលបានប្រឹងប្រែងរួមគ្នាក្នុងការរៀបចំសេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងព័ត៌មានបានល្អ។ ដូច្នេះឆ្លងតាមរយៈកិច្ចប្រជុំរវាង ឯកឧត្តម រដ្ឋមន្ត្រី ទាំងពីរក្រសួង បានសម្រេចឱ្យមន្ត្រីជំនាញបច្ចេកទេសនៃក្រសួងទាំងពីរបន្តធ្វើការរួមគ្នាកាន់តែល្អ ដើម្បីធ្វើយ៉ាងណាដោះស្រាយបញ្ហាប្រឈមនានាឱ្យទាន់ពេលវេលា ក្នុងន័យបម្រើផលប្រយោជន៍រួមរបស់ប្រទេសជាតិ ដែលពាក់ព័ន្ធវិស័យព័ត៌មាន និងសោតទស្សន៍ វិស័យ ប្រៃសណីយ៍ និងទូរគមនាគមន៍។

    ជាមួយនេះ ឯកឧត្តម នេត្រ ភក្ត្រា ក៏បានអរគុណដល់ ឯកឧត្តម ជា វ៉ាន់ដេត ដែលបានគាំទ្រដល់ក្រសួងព័ត៌មានក្នុងការសម្របសម្រួលជាមួយ ITU រៀបចំគោលនយោបាយជាតិស្តីពីការផ្លាស់ប្តូរប្រព័ន្ធផ្សាយពីអាណាឡូកទៅឌីជីថល ផ្សព្វផ្សាយឌីជីថល៕

    No comments

    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។
    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ ដើម្បីរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចនាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.
    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ