ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ចាម ដឹកនាំកិច្ចប្រជុំជាមួយ អ្នកផលិតមាតិកា និងអ្នកគ្រប់គ្រង ហ្វេសប៊ុក ផេក ល្បីៗ ក្នុងខេត្តកំពង់ចាម

ខេត្តកំពង់ចាម៖ លោកស្រី សម ផល្លា ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ចាម នារសៀលថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៥ អញ្ជើញដឹកនាំកិច្ចប្រជុំជាមួយ អ្នកផលិតមាតិកា និងអ្នកគ្រប់គ្រង ផេក ហ្វេសប៊ុក ល្បីៗ ក្នុងខេត្តកំពង់ចាម ដើម្បីចូលរួមសហការផ្សព្វផ្សាយ ពីសមិទ្ធផល និងសក្តានុពលនានាក្នុងក្របខ័ណ្ឌ ខេត្តកំពង់ចាម។
កិច្ចប្រជុំនេះធ្វើនៅ មន្ទីរព័ត៌មានខេត្តកំពង់ចាម ដោយមានការចូលរួមពី ក្រុមការងារព័ត៌មាន និងសាធារណមតិ នៃមន្ទីរព័ត៌មានខេត្តកំពង់ចាម អ្នកផលិតមាតិកា និងអ្នកគ្រប់គ្រង ផេក ហ្វេសប៊ុក ល្បីៗ ក្នុងខេត្តកំពង់ចាម មានដូចជា៖ ផេក ៖ កំពង់ចាមកំពង់ចិត្ត,ផេក៖ កំពង់ចាម Kampong Cham Review ,ផេក ៖ សុក្រឹត្យ -So Kreth ,ផេក ៖ HENG CHANTHEA -ហេង ចាន់ធា , ផេក ៖ កំពង់ចាម Kampong Cham , ផេក៖ CSL Foto , ផេក ៖ OM SONA / អ៊ុ សូណា និង ផេក ៖ កំពង់ចាម ស្រស់ស្អាត។







No comments