ទីតាំងសង្វៀនល្បែងខុសច្បាប់ នៅខេត្តបាត់ដំបង របស់ ឈ្មោះ ធង គ្មានសមត្ថកិច្ចនណាម្នាក់ចេញមុខមកបង្រ្កាបសោះឡើយ

ខេត្តបាត់ដំបង៖ មនុស្សរាប់រយនាក់ បាននិងកំពុងស្រែកហ៊ោរកញ្ជ្រៀវយ៉ាងសប្បាយរីករាយ ជាមួយនឹងល្បែងបញ្ជល់មាន់មួយកន្លែងរបស់ឈ្មោះ ធង ដែលជាម្ចាស់សង្វៀន ស្ថិតនៅចំណុចអារ៉ែន ក្នុងភូមិព្រៃស៊ិន ឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ ប៉ុន្តែមិនរំខានដល់សមត្ថកិច្ចមូលដ្ឋានបន្តិចឡើយ។
តាមសេចក្ដីរាយការណ៍នៅថ្ងៃទី០៨ មីនានេះបានឲ្យដឹងថា អ្នកបើកសង្វៀនជល់មាន់ដ៏ធំមហិមានេះ ឈ្មោះ ធង ដែលបានបើកច្រើនខែកន្លងមកហើយ គេមិនដែលឃើញកម្លាំងសមត្ថកិច្ចណាម្នាក់ចុះបង្ក្រាប។ ជាពិសេស អធិការស្រុកគាស់ក្រឡតែម្ដង ដែលមិនកម្រើកសោះ រីឯអាជ្ញាធរឃុំ ស្រុក ក៏គ្មានការអើពើដែរ។
ប្រភពព័ត៌មានបានឲ្យដឹងទៀតថា៖ សង្វៀនរបស់ឈ្មោះធងនេះ ហាក់មានការផ្ដល់សញ្ញាភ្លើងខៀវពីសមត្ថកិច្ចផងដែរ ព្រោះរៀងរាល់ចុងសប្ដាហ៍ ឈ្មោះ ធង បានប្រកាសជាចំហរដល់អ្នកលេងឆ្ងាយជិត ឲ្យយកមាន់ជល់ទៅផ្គូរផ្គងនៅសង្វៀន ដើម្បីជល់ ដោយមិនខ្លាចញញើតច្បាប់ទម្លាប់ឡើយ។
ប្រជាពលរដ្ឋសូមសំណមពរ ទៅកាន់លោកស្នងការនគរបាលខេត្តបាត់ដំបង ជួយចាត់មន្ត្រីជំនាញចុះបង្ក្រាបទីតាំងសង្វៀនល្បែងខុសច្បាប់នេះផង៕




No comments