គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    ឯកឧត្តម នេត្រ ភក្ត្រា ជំរុញឱ្យអ្នកប្រកបអាជីពក្នុងវិស័យព័ត៌មាន បន្តយកចិត្តទុកដាក់ឱ្យបានខ្ពស់ នូវក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន

    ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងឱកាសទទួលជួបពិភាក្សាការងារជាមួយ ឧកញ៉ា នូ សូលីដា តំណាងអង្គភាពសារព័ត៌មាន ខេមបូ ថាមន៍ Cambo Times នៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ នាទីស្តីការក្រសួង ជំរុញលើកទឹកចិត្តបន្ថែមដល់អង្គភាពព័ត៌មាន ខេមបូ ថាមស៍ និងអ្នកប្រកបអាជីពក្នុងវិស័យព័ត៌មានទាំងអស់ ឱ្យបន្តផ្តោតការយកចិត្តទុកដាក់ខ្ពស់ក្នុងការគោរពក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន ឱ្យបានខ្ជាប់ខ្ជួន ដើម្បីការពារខ្លួន និងធានាការអនុវត្តតួនាទីដោយស្របច្បាប់ រួមចំណែកលើកកម្ពស់តម្លៃវិជ្ជាជីវៈ និងសណ្ដាប់ធ្នាប់សារព័ត៌មាននៅកម្ពុជា។

    ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា មានប្រសាសន៍លើកឡើងថា ការប្រកបការងារប្រចាំថ្ងៃរបស់អ្នកសារព័ត៌មាន គឺចាំបាច់ណាស់ត្រូវតែធ្វើការពង្រឹងសមត្ថភាពខ្លួនឯង និងដុសខាត់ជំនាញក្នុងការសរសេរព័ត៌មានឲ្យបានល្អ ផលិត និងផ្សព្វផ្សាយ ដោយត្រូវធ្វើទំនើបកម្មការងារឱ្យស្របទៅនឹងភាពរីកចម្រើននៃសង្គមឌីជីថល និងការវិវត្តនៃបច្ចេកវិទ្យា ដើម្បីជំរុញភាពប្រកួត ប្រជែង និងទំនុកចិត្តរបស់ប្រជាពលរដ្ឋមកលើ អ្នកសារព័ត៌មាន គុណភាពព័ត៌មាន និងការផ្សាយដែលមានប្រភពច្បាស់លាស់ ពិតប្រាកដ ប្រកបដោយសុវត្ថិភាព។

    ជាមួយគ្នានេះដែរ អ្នកសារព័ត៌មានភាពចាំបាច់ ត្រូវយល់ឱ្យបានច្បាស់ពីព្រំដែន នៃការអនុវត្តការងារប្រកបទៅដោយវិជ្ជាជីវៈ ប្រកាន់ខ្ជាប់ការប្រើប្រាស់សិទ្ធិ និងតួនាទីជាអ្នកសារព័ត៌មាន ឱ្យបានត្រឹមត្រូវចៀសវាងកុំឱ្យការប្រើសិទ្ធិ និងសេរីភាពហួសពីដែនដែលច្បាប់បានកំណត់។

    ឆ្លៀតនាឱ្យកាសនោះ ឯកឧត្តម រដ្ឋមន្ត្រី បានគូសរំលេចថា ការពង្រឹងសមត្ថភាព និងក្រមសីលធម៌វិជ្ជាជីវៈអ្នកសារព័ត៌មាន ជារឿងដ៏ចាំបាច់ដើម្បីធានាការផលិត និងផ្សព្វផ្សាយព័ត៌មានពិត មានគុណភាព និងមានសុវត្ថិភាពជូនពលរដ្ឋ ហើយក៏បានរួមចំណែកធានាលំហព័ត៌មានសម្បូរបែប ប្រកបដោយគុណភាព និងសុវត្ថិភាព ព្រមទាំងចូលរួមបន្តលើកកម្ពស់សេរីភាពខាងសារព័ត៌មាននៅកម្ពុជា ឱ្យកាន់តែប្រសើរឡើងថែមទៀត។ និន្នាការបច្ចុប្បន្ននេះ អ្នកសារព័ត៌មានទាំងក្នុងប្រព័ន្ធផ្សព្វផ្សាយប្រពៃណី និងទំនើប បានចូលរួមយ៉ាងសកម្មក្នុងការផ្សព្វផ្សាយព័ត៌មានពិត និងមានសុក្រិតត្រឹមត្រូវ ដើម្បីប្រឆាំងព័ត៌មានក្លែងក្លាយ និងរួមចំណែកដល់ការលើកកម្ពស់វិបុលភាព និងសុខដុមនីយកម្មសង្គម។

    ឯកឧត្តម នេត្រ ភក្ត្រា បានជម្រាបជូនដែរថា ក្រសួងព័ត៌មាន បានធ្វើបច្ចុប្បន្នភាពស្ថិតិនៃប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា ដែលមានអង្គភាពសារព័ត៌មានទាំងអស់ជាង ២ ០០០អង្គភាព ទាំងប្រព័ន្ធផ្សព្វផ្សាយប្រពៃណី និងប្រព័ន្ធផ្សព្វផ្សាយទំនើប ក្នុងនោះស្ថិតិនៃប្រព័ន្ធផ្សព្វផ្សាយអនឡាញមានចំនួនប្រមាណ ១ ០០០អង្គភាព ដែលកំពុងដំណើរការជាប្រចាំក្នុងការផ្សព្វផ្សាយព័ត៌មានបានដោយសេរី និងឯករាជ្យភាព។ សន្តិសុខព័ត៌មានត្រូវបានពង្រឹងក្នុងអាណត្តិទី៧ នៃក្រសួងព័ត៌មាន ហើយសណ្តាប់ធ្នាប់ក្នុងផ្នែកសារព័ត៌មាន ត្រូវបានវាយតម្លៃថាមានភាពល្អប្រសើរ។ ចាប់តាំងពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣មក​ ក្រសួងព័ត៌មាន បានចាប់ផ្តើមអនុវត្តបេសកកម្ម ដោយផ្តោតលើសន្តិសុខព័ត៌មាន ពោលគឺបានជំរុញសុក្រឹត្យភាព និងប្រសិទ្ធភាពការងារ ដើម្បីធានាសិទ្ធិទទួលព័ត៌មានរបស់ប្រជាពលរដ្ឋប្រកបដោយគុណភាព និងសុវត្ថិភាព។

    ថ្នាក់ដឹកនាំក្រសួងខាងលើ បានបន្ថែមថា ក្រោមដំបូលនៃសុខសន្តិភាព ប្រជាពលរដ្ឋកម្ពុជា មានសិទ្ធិសេរីភាពគ្រប់បែបយ៉ាង ដើម្បីបញ្ចេញមតិ និងទទួលបានព័ត៌មានគ្រប់បែបយ៉ាង ដូច្នេះ ការផលិតមាតិកាព័ត៌មាន ដែលមានគុណភាព និងផ្តល់ចំណេះដឹង គឺជាចំណុចសំខាន់សម្រាប់ទាញចំណាប់អារម្មណ៍របស់ប្រជាពលរដ្ឋ។

    ឧកញ៉ា នូ សូលីដា បានសំដែងនូវការអរគុណចំពោះ ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា ដែលបានផ្តល់អនុសាសន៍ល្អដល់ក្រុមការងារអង្គភាពសារព័ត៌មាន ខេមបូ ថាមន៍ Cambo Times យកទៅអនុវត្តន៍ការងារឲ្យកាន់មានប្រសិទ្ធិភាព ប្រកបដោយក្រមសីលធម៍ និងវិជ្ជាជីវៈត្រឹមត្រូវ។

    នៅក្នុងឱកាសនេះដែរ ឧកញ៉ា នូ សូលីដា បាននាំយកនូវស្បៀងអាហារ និងភាសជ្ជៈ រួមមាន ភេសជ្ជៈកូរ៉េ ៥០កេស ទឹកសុទ្ធ ២០០កេស និងអង្ករ ២០០បាវ ក្នុង១បាវតូច ១០គីឡូ ជូនដល់ ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា ដើម្បីចូលរួមក្នុងសកម្មភាពការងារសង្គមចុះជួយមូលដ្ឋានខេត្តក្រចេះ៕

    No comments

    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។
    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ ដើម្បីរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចនាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.
    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ