គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    ទីតាំងផលិត.បា.រី នៅខណ្ឌកំបូល រាជធានីភ្នំពេញ កំពុងសំងំលាក់ខ្លួន ផលិត.បា.រី.គ្មា.ន.ច្បា.ប់ សូមក្រសួងពាក់ព័ន្ធមេត្តាចុះអធិការកិច្ចផង

    ភ្នំពេញ៖ ទីតាំងរោងចក្រផលិតបារីរបស់ ចិន១កន្លែង កំពុងលាក់ខ្លួនពួកអាត្មា នៅក្នុងសង្កាត់ភ្លើងឆេះរទេះ ដែលជាកន្លែងផលិតបារីគេចពន្ធ ស្តុកនិងចែកចាយ ទៅប្រទេសវៀតណាម នឹងតាមបណ្តោប្រទេសផ្សេងៗទៀត ដែលជាដៃគូរសហការរបស់ឈ្មួញទុច្ចរិត ដែលបានធ្វើឲ្យបាត់បង់ចំណូលពន្ធរដ្ឋយ៉ាងខ្លាំង និងកំពុងបង្កើនខ្លួនបញ្ជាក់ប្រាប់មហាជន ថា៖ ខ្លួនមានខ្នងបង្អែកដ៏រឹងមាំ សូម្បីតែអាជ្ញាធរក៏មិនហ៊ានជាមួយដែរ។

    បើយោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឱ្យដឹងថា៖ ទីតាំងផលិតនិង ចែកចាយផលិតផលបារីចិន ដែលសង្ស័យថាគ្មានច្បាប់ទម្លាប់ត្រឹមត្រូវមួយកន្លែងនេះ បុគ្គលិកមិនត្រូវអោយទៅផ្ទះនោះទេ គឺបានន័យថា ធ្វើការនៅក្នុងនឹង សំរាកនៅទីនេះតែម្តង ប៉ុន្តែប្រសិនបើមានធុរៈចាំបាច់ដោយប្រការណាមួយ គឺមិនងាយស្រួលក្នុងការសុំច្បាប់នោះឡើយ។

    ប្រភពបានបន្តឱ្យដឹងទៀតថា៖ រាល់ការចេញចូលគឺត្រូវបានរឹតបន្តឹង បិទទ្វាជិតៗ រីឯទំនិញដែលត្រូវបានដឹកចេញចូលវិញ មានមេការនិងមានអ្នកចាំមើលផ្លូដោយប្រុងប្រយ័ត្នខ្ពស់ជាទីបំផុត បើមើលពីខាងក្រៅនៅទីនោះជាឃ្លាំងធម្មតា ថែមមានដាក់ផ្លាកជួលថែមទៀតផង ទាំងនេះគ្រាន់តែជាកាបំបាំងភ្នែកមហាជនតែប៉ុណ្ណោះកាពិតនៅខាងក្នុងគឺសំងំលួចកាក់ផលិតបារីសោះ។ ជាក់ស្ដែងនៅល្ងាចថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥ អង្គភាពសារព័ត៌មានយើងបានចុះទៅដល់ចំណុចទីតាំងផ្ទាល់ដើម្បីផ្ដិតយករូបភាពនិងសកម្មភាពវីដេអូមួយចំនួន នៃការដឹកទំនិញចេញចូល របស់ទីតាំងខាងលើ។

    ប្រជាពលរដ្ឋនិងអង្គការសង្គមស៊ីវិលសង្ឃឹមថា ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នឹងលោក ឃឹម ស៊ុនសូដា ជាអភិបាលខណ្ឌកំបូល ក្នុងនាមគណ:មេបញ្ជារការឯកភាព គួរចាត់វិធានការយ៉ាងណាវិញ? ចំពោះទីតាំងផលិតបារីគេចពន្ធខុសច្បាប់នៅខណ្ឌកំបូល ដែលជាប្រភពផលិតបារីមិនអនុលោមតាមច្បាប់គ្រប់គ្រាន់(ខុសច្បាប់)ដើម្បីនាំចេញទៅបរទេះ។

    អគ្គនាយកដ្ឋានគយ និងរដ្ឋាករ ក្រសួងឧស្សាហកម្ម និងស្ថាប័នពាក់ព័ន្ធ និងមន្ត្រីជំនាញនាយកដ្ឋាន(ក.ប.ប)គួរតែអនុវត្តន៍ច្បាប់ដែលបានចែង នៅក្នុងព្រះរាជណាចក្រកម្ពុជា ក្នុងការត្រួតពិនិត្យ កាតព្វកិច្ចផលិតផលខុសច្បាប់ ផលិតផលក្លែងក្លាយ ដើម្បីបញ្ជាក់ពីសមត្ថភាព នៃស្ថាប័ន ដែលបានចែង និងប្រកាសជាសាធារណះ តែអ្វីដែលអង្គភាពសារព័ត៌មានយើង ចង់បើកបង្ហាញនោះ គឺក្លិនរបស់ថ្នាំ រួមនិងសារធាតុញៀន មួយចំនួន ដែលជាមូលហេតុ ធ្វើអោយប៉ះពាល់ដល់សុខភាព និងកើតជំងឺមហាផ្សេងៗ ជាពិសេសប៉ះពាល់ធ្ងន់ធ្ងរដល់សួត ។

    សូមបព្ជាក់ថា៖ កន្លងមកមានបណ្តាអង្គភាពអ្នកសារព័ត៌មាន ជាច្រើនបានចុះផ្សាយ ជាបន្តបន្ទាប់ ពីមួយទៅមួយ ក្នុងការជំរុញឲ្យមន្ទីរការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងស្ថាប័នពាក់ព័ន្ធផ្សេងៗ ជួយឆ្លើយបំភ្លឺ ចំពោះទីតាំងរបស់ក្រុមហ៊ុនខាងលើគឺជាកន្លែងផលិតបារីស្របច្បាប់ក្តី តែគ្រាន់តែជារនាំងបិទបាំង ផលិតបារីដែលជាសារធាតុញៀន និងផលិតស្លាកយីហោ ផ្សេងៗជាច្រើន។

    បើយោងទៅតាមច្បាប់ដែលបានចែងនៅក្នុងក្រសួងពាណិជ្ជកម្មត្រូវបានកំណត់ម៉ាក ចំនួនផលិតផល និងឈ្មោះក្រុមហ៊ុនទៅតាមការផ្ដល់ជូនមានចំនួនកំណត់ជាក់លាក់នៃក្រុមហ៊ុនខ្នាតតូច មធ្យម និងខ្នាតធំ និងចាំបាច់ត្រូវតែផ្ដល់ជូនទៅតាមចំនួនដែលបានសុំពីម្ចាស់សហគ្រាសឬម្ចាស់ក្រុមហ៊ុនដើម្បីអនុវត្តចេញដោយក្រសួងពាណិជ្ជកម្ម ផ្អែកតាមច្បាប់ដែលបានកំណត់ដោយនាយកដ្ឋានពន្ធដាររបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដែលបានផ្ដល់ជូននូវតម្លៃ និងផលិតផលបានកំណត់ត្រូវតែការបង់ពន្ធទៅតាមម៉ាកនីមួយៗ ដែលត្រូវបានចុះបញ្ជីក្រោមស្លាកយីហោរ ឬប្រភេទផលិតផល។

    អង្គភាពសារព័ត៌មានបានសុំកិច្ចសម្ភាសន៍ពីលោក សុិន វុទ្ធី ចៅសង្កាត់ភ្លើងឆេះរទេះ នៅព្រឹកថ្ងៃទី១៧ ខែមិនា ឆ្នាំ២០២៥ នេះ ដោយលោកបានបព្ជាក់តបវិញយ៉ាងដូច្នេះថា៖ «រោងចក្រផលិតបារីចិននេះ គ្មានច្បាប់ពីខាងអាជ្ញាធរសង្កាត់របស់លោកនោះឡើយ»! លោក សុិន វុទ្ធី ចៅ បានបន្តទៀតថា៖ រោងចក្រផលិតបារីចិននេះ គឺបេីកដំណើរការរាប់ឆ្នាំ កន្លងមកហើយ គឺតាំងពីជំនាន់ (ចៅសង្កាត់ចាស់) មកម្ល៉េះ !!! ដោយឡែករូបលោកគឺទេីបតែឡេីងមកកាន់តំណែងជា ចៅសង្កាត់ភ្លើងឆេះរទេះ ក្នុងអណ្តត្តិទី៧ នេះតែប៉ុណ្ណោះ។

    ពាក់ព័ន្ធនឹងការចុះផ្សាយខាងលើ អង្គភាពយើងខ្ញុំ ធ្វើការផ្សាយទៅតាមវិជ្ជាជីវៈអ្នកសារពត៌មាន គឺរិះគន់ក្នុងន័យស្ថាបនា មិនមានចេតនាញុះញង់បំបែកបំបាក់បុគ្គលស្ថាប័ន ឬអង្គភាពណាមួយឡើយ ព្រមទាំងរង់ចាំទទួលការបកស្រាយ ពីភាគីនិងស្ថាប័នពាក់ព័ន្ធ រៀងរាល់ម៉ោងធ្វើការ៕

    No comments

    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។
    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ ដើម្បីរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចនាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.
    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ