លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានចាត់លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនគរបាលក្រុងប៉ោយប៉ែត ដឹកនាំកម្លាំងជំនាញ ចុះសួរសុខទុក្ខប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយខ្យល់កន្ត្រាក់ចំនួន ៦គ្រួសារ

ខេត្តបន្ទាយមានជ័យ៖ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ បានចាត់លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការ នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដឹកនាំកម្លាំងជំនាញ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ចុះសួរសុខទុក្ខ និងជួយជួសជុលផ្ទះរបស់ប្រជាពលរដ្ឋដែលរងគ្រោះ ដោយសារភ្លៀងធ្លាក់លាយលំនឹងខ្យល់កន្រ្តាក់ នៅភភូមិព្រៃគប់ សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ផលប៉ះពាល់ដោយគ្រោះធម្មជាតិផ្ទះចំនួន៦ខ្នង របេីកដំបូស័ង្កសី អស់ចំនួន ៨៩សន្លឹក ម្ចាស់ផ្ទះមានឈ្មោះដូចខាងក្រោម៖
១.ឈ្មោះ លួម ភេទ ស្រី អាយុ ៦៣ឆ្នាំ ខូចខាតស័ង្កសី ចំនួន ១២សន្លឹក
២.ឈ្មោះ ថូ អៀង ភេទ ស្រី អាយុ ៤៨ឆ្នាំ ខូចខាតស័ង្កសី ចំនួន ២០សន្លឹក
៣.ឈ្មោះ តាំង ភេទ ស្រី អាយុ ៥៦ ឆ្នាំ ខូចខាតស័ង្កសី ចំនួន ១០សន្លឹក
៤.ឈ្មោះ ខេង ភេទ ប្រុស អាយុ ៦២ឆ្នាំ ខូចខាតស័ង្កសី ចំនួន ១២សន្លឹក
៥.ឈ្មោះ អូន សំ ភេទ ប្រុស អាយុ៣៨ឆ្នាំ ខូចខាតស័ង្កសី ចំនួន ១០សន្លឹក
៦.ឈ្មោះ តិ សំអួត ភេទ ប្រុស អាយុ ៤៤ ឆ្នាំ ខូចខាតស័ង្កសី ចំនួន ២៥សន្លឹក
ក្នុងនោះដែរលោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការ បាននាំយកអំណោយរបស់លោកឧត្តមសេនីយ៍ទោ ស្នងការ ជូនដល់ប្រជាពលរដ្ឋចំនួន ៦គ្រួសារ រួមមាន៖
- ស័ង្កសី ប្រវែង ៣.៥ ម៉ែត្រចំនួន ៦៤សន្លឹក
- ស័ង្កសី ប្រវែង ២.៥ ម៉ែត្រចំនួន ២៥សន្លឺក
- ឈើសម្រាប់ប្រក់ស័ង្កសី ចំនួន ៤០ដេីម
- គ្រឿងឧបភោគបរិភោគមួយចំនួន
- អង្ករ ១៥០គីឡូក្រាម(ក្នុងមួយគ្រួសារទទួលបានអង្ករ ២៥គីឡូក្រាម)
-ថវិកា ៦០០,០០០រៀល(ក្នុងមួយគ្រួសារទទួលបាន ១០០,០០០រៀល)៕















No comments