គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អះអាងថា សំណង់ទ្វារទឹកព្រែកតាយី ដែលមានលទ្ធភាពស្តុកទឹកបានជាង ៤០ម៉ឺន ម៉ែត្រគូប នឹងបើកការដ្ឋានសាងសង់នៅថ្ងៃទី១៩ មីនា ២០២៥នេះ

    ខេត្តកំពង់ចាម៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអះអាងថា សំណង់ទ្វារទឹកព្រែកតាយី ក្នុងឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ មានលទ្ធភាពស្តុកទឹកប្រមាណជាង ៤០ម៉ឺន ម៉ែត្រគូប សម្រាប់ប្រើប្រាស់លើការងារបង្កបង្កើនផល សំណង់នេះនឹងបើកការដ្ឋានសាងសង់នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ឆាប់ៗខាងមុខនេះ។ ការថ្លែងបែបនេះខណៈឯកឧត្តម រួមដំណើរជាមួយនាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ ចុះពិនិត្យទីតាំងសាងសង់សំណង់ ទ្វារទឹកព្រែកតាយី នៅក្រោយសាលាឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ នារសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥។

    ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានឱ្យដឹងថា សំណង់ទ្វារទឹកព្រែកតាយីនេះ មានលិទ្ធភាពស្តុកទឹក ដើម្បីធ្វើការស្រោចស្រពបន្ថែមលេីដំណាំស្រូវរដូវប្រាំង និងដំណាំរួមផ្សំ លើផ្ទៃដីបង្កបង្កើនផលកសិកម្មជូនប្រជាពលរដ្ឋ ៤ភូមិ ក្នុងឃុំពាមកោះស្នា មានចំនួន ១.៦៤៥គ្រួសារ ក្នុងនោះដំណាំស្រូវប្រាំងចំនួន ៤៣៤ហិកតា និងដំណាំរួមផ្សំចំនួន ១២ហិកតា ម៉្យាងវិញទៀត ជាមធ្យោបាយ ធ្វើដំណើរ ភ្ជាប់ពីមូលដ្ឋាន មកទីប្រជុំជន និងដឹកជញ្ជូនកសិផលកសិកម្ម យកទៅទីផ្សារបានយ៉ាងប្រសើរទៀតផង។

    ឯកឧត្តមអភិបាលខេត្ត បានឱ្យដឹងទៀតថា៖ បន្ទាប់ពីសាងសង់សំណង់ទ្វារទឹកនេះរួច លទ្ធផលដំបូង ដែលប្រជាពលរដ្ឋទទួលបាន គឺការការពារធនធានធម្មជាតិដែលមានក្នុងមូលដ្ឋានមានទឹក គ្រប់គ្រាន់សម្រាប់ប្រើប្រាស់លើការងារបង្កបង្កើនផលកសិកម្មនៅដើមរដូវ និងចុងរដូវ បង្កើនរដូវ ដាំដុះដំណាំកសិកម្ម កំណើនទិន្នផលកសិកម្ម បង្កើនការចិញ្ចឹមសត្វ បង្កើនមុខរបរលក់ដូរក្នុងតំបន់ កសិករដែលស្ថិតនៅក្នុងតំបន់អនុវត្តតម្រោងទទួលបានកំណើនប្រាក់ចំណូលក្នុងគ្រួសារប្រសើរ ជាងមុន ហើយក៏ជាកន្លែងសម្រាប់កំសាន្តផងដែរ៕

    No comments

    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។
    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ ដើម្បីរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចនាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.
    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ