ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា «កត្តារួបរួមថែរក្សាសុខសន្តិភាព គឺនាំមកនូវការអភិវឌ្ឍ រីកចម្រើនឥតឈប់ឈរ»

ខេត្តកំពង់ចាម៖ ថ្លែងក្នុងកម្មវិធីសម្ពោធផ្លូវកៅស៊ូប្រភេទ DBST និងបេតុង ប្រវែង ៥,៥គីឡូម៉ែត្រ និងសមិទ្ធិផលនានាវត្តភ្នំព្រះវិហារ ស្ថិតនៅភូមិព្រះវិហារ ឃុំតាំងក្រសាំង ស្រុកបាធាយ នាព្រឹកថ្ងៃទី០៩ ខែមិនា ឆ្នាំ២០២៥ ក្រោមវត្តមាន ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានថ្លែងថា៖ «កត្តារួបរួម ថែរក្សាសុខសន្តិភាព គឺនាំមកនូវការអភិវឌ្ឍរីកចម្រើនឥតឈប់ឈរ ដូច្នេះយើងត្រូវបន្តរួបរួមគ្នា ដើម្បីកសាងសង្គមជាតិ និងកសាងនូវជីវភាព សម្រាប់ខ្លួនយើង និងកូនចៅរបស់យើងគ្រប់ជំនាន់ទៅមុខទៀត»។
ក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានថ្លែងថា «សមិទ្ធផលដែលបាន ប្រារព្ធពិធីសម្ពោធនាថ្ងៃនេះ ក្រៅពីផ្លូវក្រាលកៅស៊ូ និងផ្លូវបេតុងសរុប ៥.៥១០ម៉ែត្រ ពីភ្នំព្រះវិហារ ឆ្លងកាត់ភូមិចំនួន៣ រហូតដល់ភូមិបឹងវែង ឃុំតាំក្រសាំង គឺយើងនៅមានសមិទ្ធផលផ្សេងៗ ចំនួន ១៥មុខទៀត ដែលចំណាយថវិការអស់ប្រមាណជា ២លានដុល្លារអាមេរិក»៕




No comments