គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    ទីតាំងផលិតបារី គ្មានយីហោ មួយកន្លែង នៅរាជធានីភ្នំពេញ កំពុងធ្វើឲ្យប៉ះពាល់សុខភាព ប្រជាពលរដ្ឋយ៉ាងខ្លាំង...!

    រាជធានីភ្នំពេញ៖ ទីតាំងឃ្លាំងគ្មានយីហោមួយកន្លែងស្ថិតនៅផ្លូវលំ ក្នុងសង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ កំពុងតែធ្វើសកម្មភាព យ៉ាងមមាញឹកក្នុងការផលិតបារី បានបង្កឱ្យមានផលប៉ះពាល់យ៉ាងខ្លាំងដ៏សុខមាលភាពប្រជាពលរដ្ឋ។

    តាមប្រភពបាននៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ ទីតាំងនេះបានបើកដំណើរការជិត ៣ឆ្នាំហើយ មិនទាន់មានអាជ្ញាធរ និងមន្ត្រីជំនាញណាមួយចុះអនុវត្តនិងមើលថាទីតាំងនេះមានច្បាប់ទម្លាប់ត្រឹមត្រូវឬអត់ ម្យ៉ាងទៀតប្រជាពលរដ្ឋបានឆ្លងកាត់លើផ្លូវលំនេះទៅវិញទៅមកលើកឡើងថា «ទីតាំងនេះរោងចក្រផលិតបារីមិនស្គាល់ម៉ាក ហើយមានជះក្លិនមិនល្អ ប៉ះពាល់ទៅដល់សុខភាពកុមារតូចៗក៏ដូចជាប្រជាពលរដ្ឋរស់នៅទីនោះ និងអ្នកធ្វើដំណើរផងដែរ»។

    ប្រជាពលរដ្ឋជាច្រើនរស់នៅតំបន់ខាងលើ សំណូមពរទៅដល់លោក ឃឹម ស៊ុនសូដា អភិបាលនៃគណៈអភិបាលខណ្ឌកំបូល និង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង រួមទាំងមន្ត្រីជំនាញពាក់ព័ន្ធ សូមមេត្តាជួយចុះត្រួតពិនិត្យមើលទីតាំង ផលិតបារីខាងលើនេះផង។ ព្រោះទីតាំងនេះធ្វើឲ្យប៉ះពាល់សុខភាពកុមារក៏ដូចជាប្រជាពលរដ្ឋ ដែលរស់នៅទីនោះដោយខ្លាំងណាស់។

    ប្រជាពលរដ្ឋជាច្រើនក៏សូមអំពាវនាវ សំណូមពរទៅកាន់គណៈកម្មាធិការវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៏ នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សូមជួយចាត់មន្ត្រីជំនាញចុះអធិការកិច្ច ត្រួតពិនិត្យទៅលើ ទីតាំងឃ្លាំងផលិតបារីគ្មានយីហោខាងលើនេះផង៕

    No comments

    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។
    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ ដើម្បីរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចនាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.
    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ