គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    ឯកឧត្តម អ៊ុន ចាន់ដា អនុញ្ញាតឱ្យប្រតិភូ ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋឥណ្ឌូនេស៊ី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ជួបសម្ដែងការគួរសម និងពិភាក្សាការងារ

    ខេត្តកំពង់ចាម៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម អនុញ្ញាតឱ្យប្រតិភូ ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋឥណ្ឌូនេស៊ី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ជួបសម្ដែងការគួរសម និងពិភាក្សាការងារ នាសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ ឯកឧត្ត នៅសាលប្រជុំសាលាខេត្ត។

    ក្នុងជំនួបនេះផងដែរ ឯកឧត្តម បានសម្តែងនូវការ ស្វាគមន៍យ៉ាងកក់ក្តៅចំពោះ       គណៈប្រតិភូដែលបានអញ្ជើញមកជួបពិភាក្សាការងារ ។ឯកឧត្តម អ៊ុន ចាន់ដា បានបង្ហាញ ជូនដល់ ប្រតិភូ នៃឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋឥណ្ឌូនេស៊ី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ពីសក្តានុពល ភូមិសាស្ត្រ សេដ្ឋកិច្ច និង បង្ហាញពីវឌ្ឍនភាព សមិទ្ធផលរបស់រដ្ឋបាលខេត្ត កំពង់ចាម។

    នាឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានជំរុញ ដល់ ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋឥណ្ឌូនេស៊ី សូមគៀងគរអ្នកវិនិយោគិនមកវិនិយោគនៅខេត្តកំពង់ចាម ឱ្យបានច្រើន ។ក្នុងនោះសូមអោយមាន កិច្ចសហការណ៍ចង់មេត្រីភាព រវៀងខេត្តកំពង់ចាម ជាមួយបណ្តាខេត្ត នៃប្រទេសឥណ្ឌូនេស៊ី ដើម្បីផ្លាស់ប្តូរការវិនយោគ ផលិតផល គ្នាទៅវិញទៅមក។

    ឯកឧត្តម SANTO DARMOSUMARTO ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋឥណ្ឌូនេស៊ី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានថ្លែងអំណរគុណដល់ ឯកឧត្តម អ៊ុន ចាន់ដា ដែលបានទទួលប្រតិភូប្រកបដោយការស្វាគមន៍យ៉ាងកក់ក្ដៅបំផុត ហើយឯកឧត្តមនឹងគៀងគរអ្នកវិនិយោគប្រទេសរបស់ខ្លួន មកវិនិយោគនៅខេត្តកំង់ចាម៕

    No comments

    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។
    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ ដើម្បីរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចនាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.
    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ