អភិបាលខេត្តកំពង់ចាម អញ្ជើញ ចុះពិនិត្យដំណើរការរៀបចំសណ្តាប់ធ្នាប់ និងសោភ័ណ្ឌភាព ពិធីបុណ្យ ឆ្នេរកោះប៉ែន

ខេត្តកំពង់ចាម៖ នាថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៥ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំសហការី អញ្ជើញចុះពិនិត្យការរៀបចំសណ្តាប់ធ្នាប់ និងសោភ័ណ្ឌភាពពិធីបុណ្យឆ្នេរកោះប៉ែន ដើម្បីធានា បាននូវសណ្តាប់ធ្នាប់ល្អ សុវត្ថិភាព និងសោភ័ណភាព ដើម្បីបង្កលក្ខណៈកំសាន្តសប្បាយជូនដល់បងប្អូនប្រជា ពលរដ្ឋនៅក្នុងខេត្ត និងក្រៅខេត្ត ក៏ដូចជាភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ មកលេងកំសាន្តអោយបានច្រើនកុះករ។
សូមជម្រាបថា៖ ពិធីបុណ្យ «ឆ្នេរកោះប៉ែន» ប្រព្រឹត្តទៅចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១២ ខែមីនា ឆ្នាំ ២០២៥ នៅ បរិវេណរមណីយដ្ឋានធម្មជាតិឆ្នេរខ្សាច់កោះប៉ែន។ ពិធីបុណ្យឆ្នេរកោះប៉ែននេះ រៀបចំឡើងក្នុងគោលបំណង លើកកម្ពស់វិស័យទេសចរណ៍ បង្កលក្ខណៈកំសាន្តសប្បាយជូនដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្ត និងក្រៅខេត្ត ក៏ដូចជាភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ មកលេងកំសាន្តអោយបានច្រើនកុះករ និងដើម្បី អបអរសាទរ គម្រប់១៥ឆ្នាំ (២០១១-២០២៥) នៃការបង្កើតរមណីយដ្ឋាន ឆ្នេរខ្សាច់កោះប៉ែន។
ក្នុងព្រឹត្តិការណ៍ ពិធីបុណ្យ ឆ្នេរកោះប៉ែន មានកម្មវិធីកម្សាន្តជាច្រើនដូចជា ការប្រកួត បាល់ទាត់លើវាលខ្សាច់ ការតាំងពិព័រណ៍ ការប្រគំតន្ត្រី ប្រដាល់គុនខ្មែរ និងការបាញ់កាំជ្រួច ជាដើម៕









No comments