គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    អភិបាលខេត្តកំពង់ចាម បានណែនាំ ដល់ក្រុមការងារលេខាធិការដ្ឋាន ត្រូវពង្រឹងប្រសិទ្ធភាពការងារ និងខិតខំបំពេញតួនាទីភារកិច្ចជូនរដ្ឋបាលខេត្ត ដោយឈរលើទស្សនៈវែងឆ្ងាយ

    ថ្លែងនៅក្នុងឱកាសដឹកនាំកិច្ចប្រជុំពិភាក្សាការងារ ដើម្បី ពង្រឹងប្រសិទ្ធភាព នៃការដឹកនាំការងារ ប្រចាំថ្ងៃរបស់ លេខាធិការដ្ឋាន ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ខេត្តកំពង់ចាម ដែលរៀបចំដោយរដ្ឋបាលខេត្ត នាព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានណែនាំ ដល់ក្រុមការងារលេខាធិការដ្ឋាន ត្រូវពង្រឹងប្រសិទ្ធភាពការងារ និងខិតខំបំពេញតួនាទីភារកិច្ច ជូនរដ្ឋបាលខេត្ត ដោយឈលើទស្សនៈវែងឆ្ងាយ ក្នុងការរៀបចំនូវមន្រ្តីបន្តវេន។

    នាឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល ខេត្តកំពង់ចាម បានលើកឡើង អំពីការងារ នៃការរៀបចំរចនាសម្ព័ន្ធលេខាធិការដ្ឋាន ខេត្ត ក្រុង ស្រុក ឃុំសង្កាត់ របៀបរបបការងារ ការទំនាក់ទំនង និងបូកសរុបរបាយការណ៍ចំណូលចំណាយ របស់ លេខាធិការដ្ឋាន ។ ជាមួយនោះ ឯកឧត្តមអភិបាលខេត្ត ក៏បានណែនាំ ដល់ក្រុមការងារលេខាធិការដ្ឋាន ត្រូវយកចិត្តទុកដាក់ លើការងារចំនួន ៤ គឺ ៖ ១-ថ្នាក់ដឹកនាំ អង្គភាពនីមួយៗ ត្រូវចេះប្រមើលមើលមន្រ្តី ដែលមានទេព្យកោសល និងត្រូវពង្រឹងសមត្ថភាព មន្រ្តី បង្គោលរបស់ខ្លួន ឲ្យចេះការងារ ដូចជា ធ្វើរបាយការណ៍ ចេះសរសេរសន្ទរកថា ចេះបទអន្តរាគម និងចេះសរសេរបទបង្ហាញឲ្យថ្នាក់ដឹកនាំ ទី២-ត្រូវចេះពង្រឹងសមត្ថភាពខ្លួនឯង ជាប្រធានអង្គភាព ជាអ្នក ទទួលខុសត្រូវការងារតាមជំនាញ តាមវិស័យ ហើយមន្រ្តីរបស់ខ្លួន សូមកុំឲ្យខ្ជីខ្ជាលើការអនុវត្តការងារតួរនាទីភារកិច្ចរបស់ខ្លួន ៣-រដ្ឋបាលខេត្ត ត្រូវពិនិត្យមើលពាក់ព័ន្ធកម្មវិធីប្រជុំនានា របស់ថ្នាក់ដឹកនាំ ដោយត្រូវយកចិត្តទុកដាក់ទៅលើការៀបចំឯកសារ ។ និង៤-មិនត្រូវមើលស្រាលការងារ ត្រូវចេះទទួលខុសត្រូវ លើមុខងារ និងត្រូវមានភាពរឹងមាំ ធន់ និងមានឆន្ទៈមោះមុត៕

    No comments

    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។
    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ ដើម្បីរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចនាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.
    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ