ទីតាំងលួចទិញ-លក់ ប្រេងខុសច្បាប់ ក្នុងខណ្ឌសែនសុខ កំពុងរីកចម្រើនយ៉ាងខ្លាំង

ទីតាំងមួយកន្លែងស្ថិតនៅក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ កំពុងតែជោគជ័យយ៉ាងខ្លាំងក្នុងវិស័យការងារទិញលក់ប្រេងខុសច្បាប់។
យោងតាមប្រភពព័ត៌មានបានឱ្យដឹងថា៖ «ទីតាំងមួយដែលមើលពីខាងក្រៅទៅដូចជាការាស់ជួសជុលរថយន្ត តែតាមពិតគឺជាកន្លែងទទួលលក់ប្រេងចេញចូលសោះ» និងមានតៃកុងរថយន្តជាច្រើន បានលួចដាក់ប្រេងឱ្យឈ្មួញនៅផ្ទះមួយកន្លែងខាងលើនេះ។
ករណីនេះម្ចាស់ក្រុមហ៊ុនប្រេងនីមួយៗ គួរតែដាក់ភ្នាក់ងារស៊ើបអង្កេត និងតាមដានមើលទីតាំងខាងលើ ក្រែងមានបុគ្គលិកក្រុមហ៊ុនរបស់អស់លោកមកលួចបូមប្រេងលក់ ក្នុងចំណុចខាងលើ។
មន្ត្រីអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន មិនគួរបណ្តែតបណ្ដោយទៀតនោះទេ គួរតែមានវិធានការទប់ស្កាត់តាមផ្លូវច្បាប់ ចំពោះទីតាំងដែលកំពុងតែប្រព្រឹត្តបទល្មើសក្នុងការទិញលក់ប្រេងដោយគ្មានច្បាប់អនុញ្ញាត៕



No comments