គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    រាត្រីសមោសរសំពត់បត់ខ្មែរ លើកទី២ រៀបចំធ្វើឡើងចំថ្ងៃ ខួបទី៤៦ ឆ្នាំនៃការវិលត្រឡប់ជួបគ្នាសារជាថ្មីនៃសម្តេចតេជោ ហ៊ុន សែន និងសម្ដេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន

    លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានអញ្ជើញជាអធិបតី ភាព ដ៏ខ្ពង់ខ្ពស់ក្នុងកម្មវិធី «រាត្រីសមោសរ​សំពត់​បត់ខ្មែរ លើកទី២» ដែលរៀបចំ ដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅសាលសន្និសីទចតុមុខ និងមាន វត្តមាន​អញ្ជើញ​ចូលរួមពីលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំង​លោកជំទាវជា ភរិយាថ្នាក់ ដឹកនាំតាមបណ្ដាក្រសួង-ស្ថាប័ននានា និងឯកឧត្តម លោកជំទាវ សិស្ស និស្សិត ភ្ញៀវជាតិ និងអន្តរជាតិ ជាច្រើន​រូប។

    អ្វីដែលគួរឱ្យកត់សម្គាល់ជាប្រវត្តិសាស្រ្ត កម្មវិធី «រាត្រីសមោសរ សំពត់បត់ខ្មែរ» លើកទី២ដែលបានប្រារព្ធកាល ពីរសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ គឺ​រៀបចំធ្វើ​ឡើងចំថ្ងៃខួបទី៤៦ឆ្នាំ នៃការវិលត្រឡប់ជួបគ្នាសារជាថ្មី នៃសម្តេច​តេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងគោល​បំណង ដើម្បីរំលឹកចងចាំទៅដល់ថ្ងៃដែល សម្តេចតេជោ ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី និងសម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាក​បាទក្រហមកម្ពុជា បានវិលត្រឡប់មករួមរស់នៅជួបជុំគ្នា ក្រោយថ្ងៃរំដោះ ៧មករា នៅរាជធានីភ្នំពេញ បន្ទាប់ពីការចាក​ចេញរបស់សម្តេចតេជោ ទៅកសាងកម្លាំងដើម្បីរួមគ្នាផ្ដួលរំលំរបបអាវខ្មៅ «ព្រាត់ហើយជួបវិញ គូព្រេងមិនព្រាត់ នេះគឺជារឿងដែលនឹកស្មានមិនដល់» ភាពលះបង់ របស់សម្តេចតេជោ ដោយ​យក​ជីវិត​ធ្វើជាដើមទុន ដើម្បីរំដោះប្រទេសជាតិ បានក្លាយទៅជា ការចងចាំរបស់កូនខ្មែរគ្រប់ៗជំនាន់។

    ក្រសួងវប្បធម៌ និងវិចិត្រក៏បានបញ្ជាក់អំពីព្រឹត្តិការណ៍«រាត្រីសមោសរ​សំពត់បត់ខ្មែរ លើកទី២»នេះថា ដើម្បីគូសចង់រំលេច​នូវភាពដែលសាមញ្ញ ហើយថ្លៃថ្នូរ នៃសម្លៀកបំពាក់របស់ខ្មែរ ដែលជាកេរ្តិ៍តំណែលវប្បធម៌អរូបី ហើយយើងទាំងអស់​គ្នាជា​កូនខ្មែរជំនាន់ក្រោយ មានភារកិច្ចថែរក្សា ការពារ លើកតម្កើងឱ្យក្លាយជាសកម្មភាព ជាក់ស្តែង ឱ្យការប្រើប្រាស់កាន់​តែ​ពេញនិយមនៅក្នុងចំណោម យុវវ័យ និងប្រជាជនគ្រប់ ស្រទាប់វណ្ណៈ ។

    សូមជម្រាបថា ក្នុងកម្មវិធីនេះក៏មានព្រឹត្ដិការណ៍បង្ហាញម៉ូតសម្លៀកបំពាក់​ជាច្រើន រួមទាំងកម្រងវីដេអូឯកសារជាច្រើន​វគ្គទៀត ដែលបានបង្ហាញពី​សម្លៀកបំពាក់អាហ៍ពិពាហ៍ខ្មែរ ក្រោយសម័យអង្គរ ដោយចាប់ផ្ដើមពីដើម​សម័យឧត្ដុង្គ រហូត​ដល់បច្ចុប្បន្ន និងការបង្ហាញម៉ូត «រាត្រីស្រមោសរ សំពត់បត់ខ្មែរ» ដ៏ស្រស់ស្អាតផូរផង់នេះ ដែលបានបង្ហាញដោយតារា​ចម្រៀង តារាសម្ដែង និងតារាបង្ហាញម៉ូតល្បីៗប្រចាំកម្ពុជាផងដែរ៕

    No comments

    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។
    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ ដើម្បីរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចនាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.
    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ