គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    ស្នងការនគរបាលខេត្តកំពង់ធំ លេងវិធានការ «អារក ស្វា បំភ័យមាន់»

    ករណីប្រជាពលរដ្ឋនៅស្រុកសណ្ដាន់ចូលខំមិន លើបណ្ដាញសង្គមហ្វេសប៊ុក ស្នងការរដ្ឋាននគរបាលខេត្តកំពង់ធំ ហើយត្រូវបានលោកស្នងការឲ្យធ្វើ”កិច្ចសន្យាផ្ដិតមេដៃ” ត្រូវបានប្រជាពលរដ្ឋរិះគន់ព្រោងព្រាតពេញបណ្ដាញសង្គម។ យ៉ាងណាក៏ដោយស្នងការរដ្ឋាននគរបាលខេត្ត កំពង់ធំបានបំភ្លឺតបថា ព្រោះតែបុរសខាងលើនោះមិន បានបំពេញតាមលក្ខខណ្ឌ នៃការស្នើសុំធ្វើសៀវភៅគ្រួសារ ទើបបណ្ដាលឱ្យយឺតយូរ។


    សម្រាប់ប្រជាពលរដ្ឋ និងអ្នកវិភាគសង្គម មើលឃើញវិធានការរបស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ធ្វើឡើងនោះគឺជាវិធាននៃការ”អារក ស្វា បំភ័យមាន់” ដើម្បីកុំឲ្យជន្នានុជនដទៃទៀត ចេះតែខំមិន រិះគន់ផ្ដេសផ្ដាសធ្វើឲ្យកម្លាំងនគរបាលនៅខេត្តកំពង់ធំអាប់ មុខមាត់។

    មជ្ឃដ្ឋានប្រជាពលរដ្ឋបានលើកឡើងថា តើកំហុសឆ្គងនោះគួរតែត្រូវធ្វើកិច្ចសន្យាផ្ដិតមេដៃដែរឬទេ? ហេតុអ្វីបានជាមិនប្រាប់សាមីជន អំពីចំណុចខ្វះខាតក្នុងការបំពេញលក្ខខណ្ឌ ត្រូវធ្វើអ្វីៗឲ្យបានច្បាស់លាស់? អ្វីទៅដែលហៅថា សេវាសាធារណៈរបស់រដ្ឋត្រូវបម្រើប្រជាពលរដ្ឋនោះ?


    លោកឧត្តមសេនីយ៍ទោហេង សុផល ស្នងការនគរបាលខេត្តកំពង់ធំ តាមរយៈអ្នកនាំពាក្យបានបញ្ជាក់ឲ្យដឹងថាអ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ សូមជម្រាបជូនសាធារណជន អ្នកលេងបណ្តាញសង្គម  ក៏ដូចជា Page ដែលបាន comment  ឆ្លើយតបក្នុង page ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ និងអ្នកដែលត្រូវបានលោកអធិការស្រុកអញ្ជើញអ្នកcomment សួរថាតើសៀវភៅគ្រួសារ និងសៀវភៅស្នាក់នៅ ធ្វើប៉ុន្មានថ្ងៃបាន ជាយូរដែរហើយពេលនោះលោកអធិការក៏បាន ហៅ ឈ្មោះ សឿង សុភ័ក្រ ដែលជាអ្នក comment ក្នុង Page ស្នងការដ្ឋាននគរបាលខេត្ត មកធ្វើកិច្ចសន្យា អប់រំ ដើម្បីបញ្ឈប់នូវពាក្យសរសេរ commentខាងលើ ដែលនេះគឺជាការខុសឆ្គង របស់សមត្ថកិច្ចសម្រាប់បង ប្អូនប្រជាពលរដ្ឋ ។


    ក្នុងនាមអ្នកនាំពាក្យស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ សូមអធ្យាស្រ័យ និងកែតម្រូវឡើងវិញ ការធ្វេសប្រហែសរបស់អធិការដ្ឋាននគរបាលស្រុកសណ្តាន់ ដែលបានអញ្ជើញឈ្មោះ ខាងលើមកធ្វើកិច្ចសន្យា (មិនមែនធ្វើកិច្ចសន្យាទេ គឺធ្វើការបំភ្លឺ ពាក់ព័ន្ធ និងការខ្វះឯកសារ របស់បុគ្គលនេះ)។

    តើអ្វីជាការបំភ្លឺនេះ មើលទៅហាក់ដូចជាប្រជាពលរដ្ឋមិនមានសមត្ថភាព,ចំណេះដឹងនិងមិនយល់ដែលចំពោះអ្វីដែលហៅថា បំភ្លឺ និងអ្វីទៅជា កិច្ចសន្យា? មានទាំងផ្ដិត មេដៃនិងពាក្យ”កិច្ចសន្យា”ច្បាស់ក្រឡែតបែរជាអ្នកនាំ ពាក្យនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំឆ្លើយថា “បំភ្លឺ”ទៅវិញ?


    នៅលើបណ្ដាញសង្គមមានការរិះគន់យ៉ាងខ្លាំង ចំពោះលោកស្នងការនគរបាលខេត្តកំពង់ធំ ក៏ដូចជាលោកអធិការនគរបាលស្រុកសណ្ដាន់នោះផងដែរ។ ប្រសិនបើនគរបាលបានកោះហៅបុរសខាងលើមកសួរនាំ និងគ្រាន់តែប្រាប់អំពីឯកសារខ្វះខាត យកមកបំពេញបន្ថែមនោះគេជឿថា មិនមានបញ្ហាអ្វីឡើយ។ ធ្ងន់ណាស់ទៅឬបើគ្រាន់តែប្រាប់ទៅប្រជាពលរដ្ឋថា ខ្វះឯកសារនេះឬនោះបន្ថែមទៀត ដើម្បីធ្វើសៀវភៅស្នាក់នៅ ឬបំពេញសំណុំឯកសារផ្សេងៗនោះ? ។ យ៉ាងនេះហើយបានជាប្រជាពលរដ្ឋភាគច្រើនលើសលប់ហៅវិធានការរបស់អធិការនគរបាលស្រុកសណ្ដាន់ ក៏ដូចជាស្នងការនគរ បាលខេត្តកំពង់ធំជាវិធានការ” អាករស្វា បន្លាចមាន់”។

    No comments

    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។
    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ ដើម្បីរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចនាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.
    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ