ខណ្ឌរដ្ឋបាល ជលផលខេត្តកំពង់ចាម ចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសក្នុងភូមិសាស្រ្តស្រុកបាធាយ

ខេត្តកំពង់ចាម៖ មន្ត្រីខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ចាមនៅថ្ងៃទី១៧ ខែកុម្ភ: ឆ្នាំ២០២៥ បានសហការជាមួយអធិការដ្ឋានរដ្ឋបាលជលផលមេគង្គ ចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្ក្រាបទល្មើសជលផល ក្នុងភូមិសាស្ត្រស្រុកបាធាយ ។
មន្ត្រីជលផលបានឲ្យដឹងថា ក្នុងប្រតិបត្តិការខាងលើ ជាលទ្ធផលបង្ក្រាបបានបទល្មើសជលផលចំនួន ០១ករណី នៅចំណុចតាមដងទន្លេសាប ភូមិអូរម៉ាល់ ឃុំបាធាយ ស្រុកបាធាយ និងបានរុះរើសម្រាស់ទំហំ ១៥ម៉ែត្រx១៥ម៉ែត្រ ចំនួន ០១កន្លែង និងបានធ្វើកិច្ចសន្យាបញ្ឈប់ការធ្វើនេសាទដោយដាក់សម្រាស់តទៅទៀត។
មន្ត្រីដដែលបានបន្ថែមថា ចំពោះ ផ្នែកវារីវប្បកម្ម បានសម្របសម្រួលជាមួយក្រុមការងារអង្គការយូរីដូ (HURREDO) បានចុះតាមដានកសិករចិញ្ចឹមត្រីក្រោយពីបានចូលរួមវគ្គបណ្តុះបណ្តាលស្តីពីទីផ្សារ និងការអនុវត្តវារីវប្បកម្មល្អ នៅភូមិបាធាយ ឃុំបាធាយ ស្រុកបាធាយ និងភូមិព្រែកយួន ឃុំគៀនជ្រៃ ស្រុកកំពង់សៀមចំនួន ១០គ្រួសារផងដែរ៕




No comments