ក្រុមលេងល្បែងខុសច្បាប់ជល់មាន់ ដែលដឹកនាំដោយ ឈ្មោះ បូរ នៅតែបន្តលេងក្នុងដែនសមត្ថកិច្ចរបស់លោក ម៉ៅ សឿត អធិការនគរបាលខណ្ឌច្បារអំពៅ

ប្រភពច្បាស់ការណ៍៖ បានឲ្យដឹងនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥នេះថា «នៅសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ឆ្ងាយពីវត្តកៀនស្វាយក្នុង ប្រហែល៨០០ម៉ែត្រ ឈ្មោះ បូរ កំពុងតែបន្តដឹកនាំជនញៀនល្បែងមកលេងល្បែងភ្នាល់ ជល់មាន់ បានយ៉ាងរំភើយ ដោយគ្មានការបង្ក្រាបពីសមត្ថកិច្ចមូលដ្ឋាននោះទេ»។
ប្រភពព័ត៌មានដដែលបានបញ្ជាក់ទៀតថា៖ កាលពីប៉ុន្មានសប្តាហ៍កន្លងទៅ ក្រុមលេងល្បែងខាងលើនេះ ត្រូវបានសមត្ថកិច្ចខណ្ឌច្បារអំពៅបង្រ្កាបឃាត់បានម្តងរួចមកហើយ តែមិនដឹងយ៉ាងម៉េច បានជាក្រុមដដែលនេះ នៅតែអាចបន្តលេងល្បែងខុសច្បាប់បានដោយគឃ្លើន។
ប្រភពព័ត៍មានក៏បានបញ្ជាក់ថា៖ ឈ្មោះ បូរ រូបនេះគឺបានដឹកនាំបក្សពួករបស់ខ្លួន ជាច្រើន ដើរលេងល្បែងភ្នាល់ខុសច្បាប់ ពាសពេញខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដែលជាដែនសមត្ថកិច្ចរបស់លោក ម៉ៅ សឿត អធិការនគរបាលខណ្ឌ ដោយមានទីតាំងជាច្រើនកន្លែងក្នុងដីខណ្ឌច្បារអំពៅ។
ប្រជាជនជាច្រើន ដែលបានបារម្ភអំពីកើតចោរលួច កើតចោរប្លន់ កើតអំពើហិង្សាសូមឲ្យអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ ក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ជួយចាត់វិធានការទប់ស្កាត់ចំពោះករណីខាងលើនេះផងទានម្ចាស់ ពីព្រោះកន្លងមកខណ្ឌច្បារអំពៅនេះមានចោរកម្មយឹកញ៉ាប់អំពើហិង្សាវាយដោយដំបងបោកទូរស័ព្ទក៏មានជារើយៗដោយតែល្បែងនេះ៕





No comments