គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    ឆ្នោតឡូតូ យីហោ 8888 កំពុងតែប្រើអាជ្ញាប័ណ្ណ របស់ខ្លួន ដើរពង្រាយកូនកញ្ជ្រោង តាមបណ្តាលស្រុកភូមិ និងចេញលទ្ធផលឆ្នោតដោយអនាធិបតេយ្យ ខុសពីគោលការណ៍ច្បាប់ ថែមទាំងការពារល្បែងស៊ីសង «មាន់ជល់ ហាយឡាយ»_វគ្គ១

    ឆ្នោតឡូតូ យីហោ 8888 កំពុងតែប្រើអាជ្ញាប័ណ្ណ របស់ខ្លួន ដើរពង្រាយកូនកញ្ជ្រោង តាមបណ្តាលស្រុកភូមិ និងចេញលទ្ធផលឆ្នោតដោយអនាធិបតេយ្យ ខុសពីគោលការណ៍ច្បាប់ ថែមទាំងការពារល្បែងស៊ីសង «មាន់ជល់ ហាយឡាយ»_វគ្គ១

    ផ្សាយចេញនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១
    ខេត្តកណ្ដាល៖ ទីតាំងល្បែងស៊ីសង ខុសច្បាប់ «មាន់ជល់ ហាយឡាយ» មួយកន្លែងក្នុងឃុំព្រែកស្តី ស្រុកកោះធំ ខេត្តកណ្ដាល កំពុងតែបើកដំណើរការដោយរលូន ព្រោះមានឆ្នោតឡូតូ យីហោ 8888 នៅពីក្រោយ ដោយបញ្ជាក់ថាមានអាជ្ញាប័ណ្ណត្រឹមត្រូវ នេះបើយោងតាមក្រុមការងាររបស់ក្រុមហ៊ុនឆ្នោតឡូតូ យីហោ 8888 បានបញ្ជាក់ប្រាប់សារព័ត៌មាន នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១នេះ។

    ចំណែកឯម្ចាស់ទីតាំង ហាងកាហ្វេ បានឲ្យដឹងថា៖ គាត់បើកល្បែង «មាន់ជល់ ហាយឡាយ» គឺមានការដឹងលឺពីលោក នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំព្រែកស្តី។

    ម្ចាស់ទីតាំងបានបញ្ជាក់ទៀតថា៖ មាន់ជល់ ហាយឡាយ មានការទទួលខុសត្រូវដោយក្រុមហ៊ុនឆ្នោតឡូតូ យីហោ8888 (ពោលគឺ៖ ក្រុមហ៊ុនឆ្នោតឡូតូ 8888 ជាអ្នកទទួលខុសត្រូវ រាល់បញ្ហា)។

    ចំពោះឆ្នោតឡូតូ ដែលមានយីហោ 8888 កំពុងតែប្រើអាជ្ញាប័ណ្ណរបស់ខ្លួន ដើរពង្រាយកូនកញ្ជ្រោង តាមបណ្តាលស្រុកភូមិ និងចេញលទ្ធផលឆ្នោតដោយអនាធិបតេយ្យ ខុសពីគោលការណ៍ច្បាប់ របស់ក្រសួងដែលបានផ្តល់អាជ្ញាប័ណ្ណអាជីវកម្មឆ្នោតឡូតូ ២ខ្ទង់ ៣ខ្ទង់ ៤ខ្ទង់ ៥ខ្ទង់ ៦ខ្ទង់ និង៧ខ្ទង់ ដោយឲ្យចេញលទ្ធផល ៧ថ្ងៃក្នុងមួយសប្តាហ៍ ២ដងក្នុងមួយថ្ងៃ ។ តែផ្ទុយទៅវិញ ឆ្នោតឡូតូ យីហោ 8888 បានចេញលទ្ធផល ៣នាទីម្ដងៗ បំពានលើគោលការណ៍ច្បាប់អនុញ្ញាត។

    មិនតែប៉ុណ្ណោះ ក្រុមការងារឆ្នោតឡូតូ យីហោ 8888 បានប្រើឈ្មោះ ឡូតូ 8888 ក្នុងគោលបំណងការពារល្បែងស៊ីសង «មាន់ជល់ ហាយឡាយ» ដោយមិនចង់ឲ្យមានអ្នកណាមកប៉ះពាល់ឡើយ។

    ពាក់ព័ន្ធទៅនិងក្រុមហ៊ុន ឆ្នោតឡូតូ យីហោ 8888 ដើរពង្រាយកូនកញ្ជ្រោង តាមបណ្តាលស្រុកភូមិ និងការពារមាន់ជល់ហាយឡាយ អង្គភាពសារព័ត៌មានយើង មិនអាចសុំការបំភ្លឺពីប្រធានក្រុមហ៊ុនបានទេព្រោះគ្មានលេខទំនាក់ទំនង។

    រីឯលោក នាយប៉ុស្តិ៍នគរបាលឃុំព្រែកស្តី បានប្រាប់សារព័ត៌មាន តាមរយៈខលទូរស័ព្ទ និងតាមបណ្តាញទំនាក់ទំនង Whatsapp នៅថ្ងៃទី១៦ ខែតុលានេះ ថា៖ «រឿងបើក មាន់ជល់ ហាយឡាយ គាត់មិនបានដឹងទេ គាត់មិនអនុញ្ញាតឲ្យបើកនោះទេ»។

    លោកនាយប៉ុស្តិ៍បញ្ជាក់ទៀតថា៖ «ម្ចាស់ទីតាំងកាហ្វេ និយាយមួលបង្កាច់ឈ្មោះរបស់គាត់ ជាហេតុនាំឲ្យមានការយោលច្រឡំ»។

    ចំពោះទីតាំងល្បែងស៊ីសង ខាងលើនេះ លោក នាយប៉ុស្តិ៍បានបញ្ជាក់ឲ្យដឹងថា៖ ថ្ងៃស្អែកនិងហៅម្ចាស់ទីតាំងមកចាត់វិធានការតាមច្បាប់។

    ជុំវិញការចុះផ្សាយខាងលើអង្គភាពសារព័ត៌មានយើង រង់ចាំការបំភ្លឺពីអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន និងរង់ចាំការបំភ្លឺពីប្រធានក្រុមហ៊ុនឆ្នោតឡូតូ យីហោ 8888 រៀងរាល់ម៉ោងធ្វើការ៕ សូមអរគុណ!

    ទំនាក់ទំនងការិយាល័យនិពន្ធ៖
    ☎️098906664
    ☎️077906664

    No comments

    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។
    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ ដើម្បីរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចនាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.
    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ