បន្ទាប់ពីបែកធ្លាយរឿងត្រីឆ្តោរស៊ីកូនឯង ពេលនេះសម្តេចក្រឡាហោម បានសម្រេចផ្អាកការងារ លោក អ៊ុក កុសល ជាស្នងការនគរបាលខេត្តកំពង់ធំជាបណ្តោះអាសន្ន
កំពង់ធំ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១២ ខែសីហា បានសម្រេចផ្អាកការងារលោក អ៊ុក កុសល ស្នងការខេត្តកំពង់ធំជាបណ្តោះអាសន្ន ក្រោយស្នងការរូបនេះ ត្រូវកូនចៅជាប៉ូលីសនារីប្តឹងចោទប្រកាន់ពីការបៀតបៀនកេរ៍ភេទយ៉ាងធ្ងន់ធ្ងរ។
ជាមួយគ្នានេះ លោក អុឹម សុគឿន ស្នងការរងខេត្តទទួលបន្ទុកផែនការងារធនធានមនុស្ស ត្រូវបានផ្ទេរឲ្យទៅបម្រើការងារនៅនាយកដ្ឋានបុគ្គលិកក្រសួងមហាផ្ទៃវិញដែរ។
លោក អុិត គឹមស្រ៊ន ស្នងការរងម្នាក់ទៀត ត្រូវបានប្រគល់ភារកិច្ចជាស្នងការស្តីទីនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ដោយលោកត្រូវទទួលបន្ទុកដឹកនាំការងាររួមរហូតដល់មានការសម្រេចសារជាថ្មី៕