ឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន១០នាក់ និងដកហូតសម្ភារៈកំព្យូទ័រមួយចំនួន
ភ្នំពេញ៖ នៅទីតាំងអ៊ីនធើណេតបង្កប់ល្បែងភ្នាល់បាល់ តាមអនឡាញ ដែលក្នុងនោះឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន១០នាក់និងដកហូតសម្ភារៈកំព្យូទ័រមួយចំនួន នៅមូលដ្ឋានខណ្ឌទួលគោក។ នៅវេលាម៉ោង៥ល្ងាច ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ នៅចំណុចផ្ទះលេខ២៥២ ផ្លូវលេខ២៥៥ ក្រុម៨ ភូមិ៣ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។
នៅមុនពេលឈានដល់ការចុះបង្ក្រាប ជាក់ស្ដែងនេះ គឺកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌបានធ្វើការស្រាវជ្រាវស៊ើបអង្កេត ច្បាស់លាស់ពិតជាមានល្បែងភ្នាល់ពិតប្រាកដ ទើបលោក ឯក ឃុនឌឿន អភិបាលនៃគណៈអភិបាលទួលគោក បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពចុះបង្ក្រាបនៅទីតាំងអុីនធើណេត បង្កប់ល្បែងភ្នាល់បាល់តាម អនឡាញ នេះ ដោយ ឃាត់ខ្លួនមនុស្សប្រុសស្រី១០នាក់ ក្នុងនោះស្រី៥នាក់ដែលជាអ្នកកត់ប៉ុង បាល់ និងមនុស្សប្រុស៥នាក់ ជាអ្នកមកលេងល្បែង ថែមទាំងដកហូតទូរកំព្យូទ័រជាង១០គ្រឿងផងដែរ ៕