សមត្ថកិច្ចព័ទ្ធចាប់ជនជាតិចិនជាង១០នាក់ ដែលចាប់បង្ខាំងជនជាតិចិនដូចគ្នា នៅខណ្ឌច្បារអំពៅ
ភ្នំពេញ ៖ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ នៅល្ងាចថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ នេះ កំពុងឡោមព័ទ្ធចាប់ជនជាតិចិនជាង១០នាក់ ដែលចាប់បង្ខាំងជនជាតិចិនដូចគ្នា។
សមត្ថកិច្ចបានប្រាប់ដល់អ្នកសារព័ត៌មានថាទីតាំងនេះស្ថិតនៅផ្ទះលេខ៣២២ ផ្លូវលេខ៣៥៦ ភូមិតាងូវ សង្កាត់និរោធ ខណ្ឌច្បារអំពៅ។
ពេលនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យបានជាង១០នាក់ និង រំដោះជនរងគ្រោះបានម្នាក់។
ចំនែកជនសង្ស័យជាង១០នាក់នោះសមត្ថកិច្ចកំពុងតែសាកសួរនិងកសាងសំណុំរឿងដើម្បីបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់។ព័ត៌មាន "បឋម"